ផ្ការីកស្រុះគ្នាល្អណាស់ ! ទៅលេងភ្នំសំពៅ កុំភ្លេចឆៀងចូលទៅថតរូបលេងនៅចម្ការផ្កាស្បៃរឿង
ប្រសិនបើលោកអ្នកបានទៅលេងរមណីយដ្ឋានភ្នំសំពៅ ខេត្តបាត់ដំបាត់បងរួចហើយ មិនត្រូវមើលរំលង ចម្ការផ្កាស្បៃរឿង ជើងភ្នំសំពៅឡើយ នៅទីនោះមានសួនផ្កាយ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ភ្ញៀវទេសចរ គ្រប់ពេលវេលា ។
ចម្ការផ្កា ស្បៃរឿងនេះមានទីតាំងនៅជើងភ្នំសំពៅ ស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ចុះពីផ្លូវជាតិលេខ ៥៧ ប្រមាណជា ១២០ ម៉ែត្រ ស្របតាមសាលារៀនបឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ នៅទីនោះមានចម្ការផ្កាស្បៃរឿងពណ៌លឿងពេញចម្ការយ៉ាងស្រស់ស្អាត ដែលរងចាំស្វាគមន៍ភ្ញៀវទេសចរ មិនឱ្យខុសបំណងឡើយ ។
នៅបរិវេណ ចម្ការផ្កា ស្បៃរឿង គេសង្កេតឃើញមានភ្ញៀវទេសចរ ចូលទស្សនា ជាហែរហូឥតដាច់ ដែលភាគច្រើន គេបានចូលទៅថតរូប និង ដើរកំម្សាន្តលេង ៕
ដោយ៖សុថាត់ (ប្រភពៈទេសចរណ៍-Tourism)