បើចង់ទៅក្រេបទឹកឃ្មុំនៅឥណ្ឌា កុំរំលងរមណីយដ្ឋានធំៗទាំង ៥ នេះ !
គូស្នេហ៍ដែលរៀបការហើយ រមែងចង់ទៅក្រេបទឹកឃ្មុំនៅតំបន់ទេសចរណ៍ដែលស្រស់ស្អាត ដែលអាចរក្សាទុកជាអនុស្សាវរីយ៍រាត្រីដំបូងរបស់ពួកគេ ហេតុនេះហើយ ទើបពួកគេរើសកន្លែងណាស់ទម្រាំសម្រេចចិត្តថាទៅក្រេបទឹកឃ្មុំ ។ យ៉ាងណាក្តី ប្រសិនបើអ្នកគិតគូរចង់ទៅក្រេបទឹកឃ្មុំនៅប្រទេសឥណ្ឌានោះ អ្នកមិនគួរណារំលងរមណីយដ្ឋានទេសចរណ៍ទាំង ៥ ខាងក្រោមនេះទេ ព្រោះទីកន្លែងទាំងនេះប្រាកដជាផ្តល់នូវទស្សនីយភាពដ៏ល្អឥតខ្ចោះ សម្រាប់រាត្រីក្រេបទឹកឃ្មុំរបស់អ្នកជាក់ជាមិនខាន ។
១/ រមណីយដ្ឋាន Andaman ៖ ទីនេះមានទស្សនីយភាពវាលខ្សាច់ដ៏ស្រស់ស្អាត ហើយក៏មានសកម្មភាពកម្សាន្តជាច្រើនផងដែរ រួមទាំងការចុះជ្រមុជទឹកកម្សាន្តលេង ។ មិនត្រឹមតែប៉ុណ្ណោះ ទីនេះស្ងប់ស្ងាត់ល្អ ដែលអាចផ្តល់ភាពរ៉ូមែនទិកកាន់តែខ្លាំងសម្រាប់គូស្វាមីភរិយាថ្មីថ្មោង ។
២/ កោះ Gao ៖ ទីនេះមិនខុសពី Amanda ប៉ុន្មានទេ គ្រាន់តែចម្ងាយរបស់វានៅជិតទីក្រុងជាង ហេតុនេះការចំណាយអាចតិចជាងការកម្សាន្តនៅ Amanda ។
៣/ រមណីយដ្ឋាន Srinagar ៖ ទីនេះត្រូវគេហៅថាជាទីរ៉ូមែនទិក ដោយសារតែនៅទីនេះមានសកម្មភាពកម្សាន្តជាគូច្រើន ហើយចំពោះការធ្វើដំណើរក៏មិនចាំបាច់ចំណាយពេលយូរដែរ ព្រោះព្រលានយន្តហោះនៅទីនេះភ្ជាប់នឹងទីក្រុងធំៗជាច្រើន ។
៤/ ទីក្រុង Agra ៖ ទីនេះភាគច្រើនពោរពេញទៅដោយប្រពៃណីទំនៀមទំលាប់ឥណ្ឌ ហើយប្រាសាទ TajMahal ក៏ស្ថិតក្នុងទីក្រុងនេះផងដែរ ។
៥/ រមណីយដ្ឋាន Jaisalmer ៖ ទីនេះភាគច្រើនពោរពេញដោយវាលខ្សាច់ តែគេមានរៀបចំសកម្មភាពសម្រាប់គូស្នេហ៍ជាច្រើន ដែលវានឹងធ្វើកើនភាពរ៉ូមែនទិកកាន់តែខ្លាំងសម្រាប់គូស្នេហ៍ទាំងពីរ ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Traveltriangle