ក្រៅពីបាងកក និង ឈៀងម៉ៃ ថៃនៅមានប៉ុន្មានកន្លែងនេះ ស្រស់ស្អាតមិនធម្មតាទេ !
មិនមែនមានតែក្រុងបាងកក និង ឈៀងម៉ៃនោះទេ ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយនៃប្រទេសថៃ ព្រោះនៅក្នុងប្រទេសនេះដែរ នៅមានតំបន់ទេសចរណ៍ល្បីៗ និង ស្អាតៗជាច្រើនផ្សេងទៀត ។ ស្ថិតនៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ ប្រទេសថៃក៏ទទួលបានអំណោយផលពីធម្មជាតិជាច្រើនផងដែរ ហើយព្រោះតែបែបនេះ គេក៏ឧស្សាហ៍ឃើញមានភ្ញៀវទេសចរទូទាំងពិភពលោកឡើងចុះជារឿយៗនៅក្នុងប្រទេសមួយនេះ ។
ខាងក្រោមនេះជាតំបន់ទេសចរណ៍ល្បីមួយចំនួននៃប្រទេសថៃ ដែលអ្នកប្រហែលជាមិនធ្លាប់ដឹងនោះទេ ៖
១/ ឆ្នេរ Railey នៅក្នុងខេត្ត Krabi ដែលវាជាទីមនោរម្យឆ្នេរដ៏ស្រស់ស្អាត ។
២/ កោះ Phi Phi ៖ ទីនេះសម្បូរសត្វស្វា ហើយក៏ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលផងដែរ ។
៣/ ឆេ្នរ Pai ៖ នៅទីនេះមានប្រជាជនរស់នៅតិចតួច តែសម្រស់ធម្មជាតិវិញនឹងធ្វើឱ្យអ្នកភ្លេចអ្វីៗទាំងអស់ ។
៤/ ឧទ្យានជាតិ Khao Yai ៖ ទីនេះមានសម្បូរសត្វព្រៃជាច្រើន ជាពិសេសគឺដំរីតែម្តង ។
៥/ ទីក្រុងចំណាស់ Sukhothai ៖ វាជាទីក្រុងប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅប្រទេសថៃ ដោយបច្ចុប្បន្ន ទីក្រុងនេះក៏បានជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ។
៦/ ទីក្រុងប្រវត្តិសាស្ត្រ Ayutthaya ៖ តំបន់ប្រាសាទដ៏ល្បី ។
៧/ Floating Market ៖ នេះជាផ្សារមួយប្រភេទនៅថៃ ដែលការលក់ទំនិញគឺធ្វើឡើងនៅលើទូក ។
ដោយ៖ រិទ្ធិ
ប្រភព៖ planetware