ទៅបាត់ដំបង កុំភ្លេចទៅគ្រងឈុតបុរាណនៅសួនផ្ការីករាយ ស្រុកបាណន់
សួនផ្ការីករាយ ខេត្តបាត់ដំបងជាសួនផ្កាចម្រុះពណ៌ ដែលមានភាពស្រស់ស្អាតខ្លាំង ជាមួយទេសភាពធម្មជាតិ និង ការតុបតែងឬស្លៀកពាក់បែបបុរាណផងនោះ ។
នៅពេលទៅដល់សួនផ្ការីករាយភ្លាម លោកអ្នក នឹងមានអរម្មណ៍ ប្លែកជាមួយសួនផ្កាចម្រុះពណ៌ យ៉ាងស្រស់ស្អាត គួរឱ្យចង់គយគន់មិនណាយឡើយ ។
ក្រោយពីដើរកម្សាន្តថតរូបលេងរួចមក ភ្ញៀវទេសចរអាចភ្លក់ មុខម្ហូប បែបស្រុកស្រែ លក់ក្នុងតំលៃសមរម្យ មានកញ្ចុះ សម្រាប់អង្គុយលេង លំហែកាយ អ្វីដែលពិសេសទៀតនោះគឺមានឈុតសម្លៀកបំពាក់បែបបុរាណ សម្រាប់ជួលក្នុងតម្លៃប្រហែល ៣០០០រៀល ។
បើចង់ទៅកម្សាន្តនៅសួនផ្ការីករាយ ត្រូវចេញពីចុង ភូមិអូរស្រឡៅ ផ្លូវឡើងទៅ ភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ នឹងបានទៅដល់ទីនោះមិនខានឡើយ ប្រសិនបើលោកអ្នកចង់ទៅផ្លាស់ប្តូរអារម្មណ៍នៅទីនោះ អាចទាក់ទងមកលេខទូរស័ព្ទនេះ ០៧០ ៧០០ ៤៥៩ ៕
ដោយ៖សុថាត់ (ប្រភពៈទេសចរណ៍-Tourism)