តំបន់អេកូទេសចរណ៍ធម្មជាតិអូរគគី មានភាពទាក់ទាញខ្លាំងមិនគួរឱ្យជឿ
តំបន់អេកូទេសចរណ៍ធម្មជាតិ អូរគគី ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ដែលមានសក្តានុពលយ៉ាងខ្លាំង ដែលបានអន្ទងចិត្តភ្ញៀវទេសចរដែលចូលចិត្តទស្សនារមណីយដ្ឋានបែបធម្មជាតិឱ្យទៅទសនានៅទីនោះ ។
តំបន់ធម្មជាតិ អូរគគី មានសក្តានុពលសម្រាប់អេកូទេសចរណ៍ និង អភិរក្ស ជាពិសេសសត្វដំរីព្រៃអាស៊ី និង ទាព្រៃស្លាប ស ដែលជាប្រភេទសត្វដែលរងការគម្រាមកំហែងយ៉ាងខ្លាំង ដែលការងារនេះគឺមានកិច្ចប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈើ និង ក្រសួងបរិស្ថាន តាំងពី ឆ្នាំ ២០០០-២០១៦ រហូតដល់បច្ចុប្បន្ននេះ។
ការងារអភិរក្សនេះ ក្រោមជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុ ពីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រចាំនៅកម្ពុជា ៕
ដោយ៖សុថាត់