Connect with us

ទេសចរណ៍

ចូលឆ្នាំចិន​-​វៀតណាមឆ្នាំ ​២០១៩ ​នេះ ភ្ញៀវទេសចរទៅលេង​ខេត្តមណ្ឌលគិរី ច្រើនខុសពីធម្មតា

on

Advertisement

ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ គេសង្កេតឃើញមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដែលតាមមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ភ្ញៀវទេសចរ​បាន​កើនឡើង​ប្រមាណជា​ ១២,៤២​ ភាគរយគិត​ត្រឹមតែ​រយៈពេល ៣​ ថ្ងៃនៃ​ពិធីបុណ្យចូលឆ្នាំ​ប្រពៃណីចិន ​វៀតណាម ឆ្នាំ ​២០១៩ ​នេះ ​។​

លោក ​ងិន ​សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មណ្ឌលគិរី បាន​ឱ្យដឹង​ថា គិត​ត្រឹម​រយៈពេល ​៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៥ ​ដល់​ថ្ងៃទី​ ៧​ ខែកុម្ភៈ ឆ្នាំ ២០១៩ មានភ្ញៀវ​ទេសចរ​ជាតិ​ និង ​អន្តរជាតិ បាន​ទៅលេង​ខេត្តមណ្ឌលគិរី ​ចំនួន ​១៩.៥២៨ ​នាក់​ ។ ចំនួន​នេះបើ​ធៀប​ទៅ​នឹង​ឆ្នាំ ​២០១៨ ឃើញថា មានការ​កើនឡើង​ចំនួន ​១២,៤២ ភាគរយ​ ។

ខេត្ត​មណ្ឌល​គិរី​ជា​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ដ៏ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៍ធម្ម​ជាតិ​ជា​ច្រើន ​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង ​ភ្នំតូច​ ធំ​ ជា​ច្រើន​ ។ ខេត្តមណ្ឌលគិរី​សម្បូរទៅដោយ​រមណីយដ្ឋាន​ធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន ។ ក្រៅពីនេះនៅមានរមណីយដ្ឋានឆ្នេរទន្លេ ចម្ការស្រល់ ដែនជំរកសត្វព្រៃ និង ភូមិជនជាតិភាគតិចជាដើម ។ បើយើងបានទៅលេងខេត្តមណ្ឌលគិរី តំបន់ទេសចរណ៍មួយចំនួន ដែលគួរតែទៅលេងនោះ មានដូចជា ទឹកជ្រោះប៊ូស្រា, ទឹកជ្រោះសែនមនោរម្យ, សមុទ្រឈើ (រមណីយដ្ឋានសមុទ្រឈើ), ភ្នំដោះក្រមុំ, ភូមិពូតាំង, ចម្ការស្រល់, ភ្នំណាមលៀរ ឬ វាលថ្មរំអិល…ជាដើម ៕

ដោយ ៖ ដេវីត

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored