មិនដែលដឹងថា កោះក្របី នៅខេត្តព្រះសីហនុ ស្អាតដល់ម្ល៉ឹងសោះ !
ទេសភាពឆ្នេរខ្សាច់ធម្មជាតិ ដ៏ស្រស់ត្រកាល នៅកោះក្របី ដែលជាទីតាំងរមណីយដ្ឋានប្រណិតមួយដែលស្ទើរតែរកកន្លែងណាមកប្រៀបប្រដូចមិនបានឡើយ ។ កោះក្របី ស្ថិតនៅលើផ្ទៃសាគរ ក្នុងក្រុងព្រះសីហនុ ដោយត្រូវជិះទូករយៈពេល ២០នាទី ដោយចេញពីផ្នែកខាងត្បូងនៃក្រុងព្រះសីហនុ ។
កោះក្របី ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ឱ្យក្រុមហ៊ុន ឯកជន ឈ្មោះ Six Senses ជាអ្នកវិនិយោគឱ្យទៅជារមណីយដ្ឋានដ៏ប្រណិត មួយ។ កោះក្របីត្រូវបានកំណត់ថា ជាទីតាំងសមស្របសម្រាប់ទស្សនវិស័យនៅក្នុងក្រុងព្រះសីហនុ ។
រមណីយដ្ឋាននេះនឹងផ្តល់ជាទីតាំងយ៉ាងស្រស់ស្អាត ដោយមានផ្ទះវីឡាទាំង ៤០ គឺមានអាងហែលទឹក និង រានហាលផ្ទាល់ខ្លួន នៅលើកោះធម្មជាតិ ដែលមានទំហំ ០,៣០ ហិកតានេះ ។
កោះក្របី ជាកន្លែងសម្រាកឯកជននៅលើកោះ ដែលទាក់ទាញភ្ញៀវទេចរក្នុងស្រុក មកពីប្រទេសចិន ជប៉ុន កូរ៉េ និង ទីផ្សារអាស៊ីផ្សេងៗ ក៏ដូចជាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ទីផ្សារអឺរ៉ុបផងដែរ ៕
ដោយ៖សុថាត់