ទស្សនាទិដ្ឋភាពថតពីលើអាកាសានៃពុទ្ធមណ្ឌលកម្ពុជា ស្រស់ស្អាតទាក់ភ្នាែកណាស់ !
វត្តពុទ្ធមណ្ឌលកម្ពុជា មានទីតាំងនៅក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រមាណជា ២៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ដែលមានផ្ទៃដីទំហំ ១០៧ ហិកតា ដែលមានសង្វេគជនីដ្ឋានធំៗចំនួន ៤ ទី១ ឧទ្យានប្រសូតិ, ទី២ ឧទ្យានត្រាស់ដឹង ,ទី៣ ឧទ្យានបឋមទេសនា និង ទី៤ ឧទ្យានបរិនិពា្វន ។
ពុទ្ធមណ្ឌលកម្ពុជា ត្រូវបានសាងសង់កាលពី ឆ្នាំ ១៩៩៦ ក្រោមការឧបត្ថម្ភថវិកា ពីពុទ្ធសាសនិកជនទាំងក្នុង និង ក្រៅប្រទេស ដែលគេហៅឈ្មោះម៉្យាងទៀតថា ពុទ្ធមណ្ឌលធម្មទូតដែលបានកសាងឡើងដើម្បីរំលឹកដល់ ពុទ្ធស្ថាននានានៃព្រះពុទ្ធសាសនា ។ អ្វីដែលជាការរៀបចំ និង កសាងនៅក្នុងពុទ្ធមណ្ឌលធម្មទូតនេះ មិនសំដៅតែបំរើវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបំរើឱ្យ វប្បធម៌ អរិយធម៌ និង ប្រពៃណីជាតិខែ្មរយើងផងដែរ ហើយនៅពេលខាងមុខនឹងមានការរៀបចំសាងសង់អគារស្នាក់នៅសំរាប់មនុស្សចាស់ ដែលគ្មានទីពឹងដើម្បីចិញ្ចឹមបីបាច់ថែរក្សាពួកគាត់ និង ឱ្យពួកគាត់បានកាន់សីល និង ស្តាប់ពុទ្ធឱវាទរហូតអស់ជីវិត។
ពុទ្ធមណ្ឌលធម្មទូតមានគម្រោងសហប្រតិបត្តិការជាមួយអ្នកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏អង្គការសមាគម ដែលមានទិសដៅអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដូចគ្នា ដើម្បីរៀបចំតំបន់នេះឱ្យមានជាសាលាបាលីតាំងពីថ្នាក់ទី១រហូតដល់ថ្នាក់បញ្ចប់ ៕
ដោយ៖សុថាត់