ពេលសម្រាកពីការងារ គួរតែនាំគ្នាទៅកម្សាន្ត និង មើលត្រីដូហ្វីន នៅកោះមូល !
កោះមូលជាកោះ ដ៏ស្រស់ស្អាត ហើយនៅទីនោះមានបណ្តុំទៅដោយកោះតូចៗ ជាច្រើន និង ទឹកជ្រោះដ៏ស្រស់ស្អាតគួរជាទីគយគន់ សម្រាប់ភ្ញៀវទេសចរ ។
ទឹកដែលនៅជុំវិញកោះនោះ មានត្រីដូហ្វីនពណ៌ខ្មៅ និង ស ដែលតែងតែលេចឡើងនៅចន្លោះម៉ោង៩ ដល់១០ និង ៣០នាទីព្រឹក និង ម៉ោង ៥ ដល់ម៉ោង ៧ និង ៣០ នាទីល្ងាច ដែលបរិយាកាសនេះគេកម្របានឃើញណាស់ ។
កោះមូល ឬ គេហៅឈ្មោះមួយទៀតថា កោះកុងក្រៅ គឺជាកោះដែលធំជាងគេស្ថិតក្នុង ខេត្តកោះកុង ដែលមានទំហំ ២២ គុណ ៧ គីឡូម៉ែត ។
កោះនេះមានចម្ងាយ ២៤ គីឡូម៉ែតនៅភាគខាងត្បូង ពីទីក្រុងខេមរភូមិន ហើយមានឆ្នេរ ៣៥០ ម៉ែត។ កោះនេះមានភ្នំ និង ទឹកជ្រោះស្រស់ស្អាត ក្នុងចំណោមកោះទាំងអស់នៅទីនោះ កោះដើមដូង ជាកោះដែលស្អាតជាងគេ ៕
ដោយ៖សុថាត់