ទៅលេងខេត្តកំពតយូរហើយ អត់ដែលដឹងថាមានរមណីយដ្ឋានស្រស់ស្អាតបែបនេះសោះ !
កំពតឋានសួគ៌រមណីយដ្ឋានបែបធម្មជាតិថ្មីមួយ ជាកន្លែងកម្សាន្តបែបរ៉ូមែនទិច ពោរពេញទៅដោយធម្មជាតិខៀវខ្ចីស្រស់ស្អាតគួរឱ្យចង់គយគន់ ។ នៅទីនោះជាកន្លែងលំហែកាយបែបច្នៃប្រឌិតថ្មីដ៏ស្រស់បំព្រង បែបធម្មជាតិពិតៗ ។
កំពតឋានសួគ៌នេះ មានទីតាំងស្ថិតនៅ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៦ គីឡូម៉ែតពីទីរួមខេត្ត ដែលជាទីប្រជុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា សណ្ឋាគារ ខុនដូរ រីស៊ត ផ្ទះលំហែកាយ ផ្ទះបឹងកាឡូ និង ភោជនីដ្ឋានជាដើម ។ ល។
ប្រសិនបើលោកអ្នកបានទៅលេងទីនោះ ធានាថាលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ជាក់ជាមិនខាន ដោយមានអារម្មណ៍រីករាយ ជាមួយនឹងការជិះទូកលេងកម្សាន្តតាមដងព្រែក និង ការបោះតង់កម្សាន្ត ផងដែរ។
កំពតឋានសួគ៌មានព័ន្ធជុំវិញ ដោយដៃសមុទ្រ និង ភ្នំ មានសួនលំហែលើទឹក មានផ្ទះស្នាក់លំហែកាយ អាចបោះតង់បានផងដែរ មានស្ពានឆ្លងលើទឹកទៅកោះព្នង និង សកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត ៕
ដោយ៖សុថាត់