មិនដែលដឹងថា កោះទទឹង មានទេសភាពស្រស់ស្អាតបែបនេះសោះ !
មិនមានភ្ញៀវទេសចរច្រើននោះទេ ដែលបានទៅដល់ និង បានស្គាល់ កោះតូចមួយនៅកណ្តាលសមុទ្រ នៃខេត្តកោះកុង ដែលមានឈ្មោះថា កោះទទឹង ។ កោះនេះមានទេសភាពស្រស់ស្អាតប្លែក គួរជាទីគយគន់ ប្រសិនបើបានទៅដល់ទីនោះ ពិតជាមិនធ្វើឱ្យខុសបំណងឡើយ ។
កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ ។ កោះទទឹង ស្ថិតនៅជិត កោះឆាន់ និង កោះស្ដេចផងដែរ។ កោះនេះមានទំហំ០,៨ គីឡូម៉ែត្រការ៉េ។ ដូច្នេះបើប្រិយមិត្តបានទៅទឹកដី ខេត្តកោះកុង កុំភ្លេចសាកល្បងទៅលេងកោះទទឹងទាំងអស់គ្នា។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺនៅលើដែនកោះតូចនេះមិនមានសេវាទូរសព្ទ ឬ អិនធើណេតប្រើឡើយ អ្នកនៅទីនោះរស់នៅហាក់បីដូចសម័យបុរាណ ។ បើនិយាយពីសម្រស់ធម្មជាតិវិញ គឺ អ្វីៗនៅទីនោះហាក់បីដូចជាស្ថិតនៅក្នុងសភាពធម្មជាតិសុទ្ធសាត ដែលធ្វើឱ្យភ្ញៀវទេសចរ បានគយគន់ម្តងហើយ ចង់ទៅម្តងទៀត ៕
ដោយ៖សុថាត់