ក្យុសមាត់ព្រែក រមណីយដ្ឋានថ្មីមានភាពទាក់ទាញខ្លាំង
ប្រសិនបើភ្ញៀវទេសចរទាំងឡាយ ដែលបានទៅដល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនត្រូវមើលរំលង ក្យុសមាត់ព្រែក ដែលជារមណីយដ្ឋានទេសចរណ៍ថ្មី ដ៏ទាក់ទាញនៅក្នុង ក្រុងបាត់ដំបង ។
ក្យុសមាត់ព្រែក មានទីតាំងនៅ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ខាងជើងរង្វង់មូលនាងរំសាយសក់ ៨០០ ម៉ែត្រ ក្នុងបរិវេណសួនទឹក សុភមង្គល ។
នៅទីនោះមានទេសភាពស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់ ត្រូវបានគេរៀបចំឡើង ដើម្បីបម្រើសេវាកម្មទេសចរ ដោយមានក្យុសសង់ជាជួរៗ និង កូនទូក អ៊ុំតូចៗព្រមទាំងមាន ខ្យល់អាកាសល្អបរិសុទ្ធរងចាំស្វាគមន៍ភ្ញៀវទេសចរ ៕
ដោយ÷សុថាត់