ទេសភាពទឹកធ្លាក់អូរនៀល ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរស្រស់ស្អាតខ្លាំង !
ទេសភាពទឹកធ្លាក់ ធម្មជាតិមួយកន្លែងដ៏ស្រស់ស្អាត ដែលសំងំលាក់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទាក់ទាញអារម្មណ៍អ្នកស្រលាញ់បរិស្ថានធម្មជាតិឱ្យចូលទៅកម្សាន្ត នៅទីនោះយ៉ាងខ្លាំង។
លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា ទឹកធ្លាក់នេះត្រូវបានគេហៅឈ្មោះថា «ទឹកធ្លាក់អូររនៀល» ឋិតក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ ទឹកធ្លាក់នេះ មានចម្ងាយប្រមាណជា ២៥ គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ បើធ្វើដំណើរទៅទីនោះត្រូវបើកបរម៉ូតូ និង ដើរដោយថ្មើរជើងមានចម្ងាយសរុបប្រមាណជា ១០ គីឡូម៉ែត្រទៀត ទើបទៅដល់ចំណុចទឹកធ្លាក់នេះ។
លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានបញ្ជាក់ថា ទឹកធ្លាក់នេះ មន្រ្តីឧទ្យានុរក្សបានដើរល្បាតហើយឃើញថា ជាតំបន់ទេសភាពដ៏ស្រស់ស្អាត គួរឱ្យចង់គយគន់ និង ជាតំបន់ដែលមានសក្ដានុពលសម្រាបទេសចរណ៍ធម្មជាតិ ៕
ដោយ÷សុថាត់ (ប្រភពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)