តោះ ! ទៅលេងសួនផ្កាឈូករ័តនៅខេត្តត្បូងឃ្មុំ
ប្រសិនបើលោកអ្នកបានធ្វើដំណើរឆ្លងកាត់ខេត្តត្បូងឃ្មុំ គួរឈៀងចូលទស្សនា និង ថតរូបទុកជាអនុស្សាវរីយ៍ នៅសួនផ្កាឈូករ័តដែលកំពុងរីកយ៉ាងស្គុសស្គាយកំពុងរងចាំលោកអ្នកចូលទៅលំហែកាយ នៅទីនោះ ។
សួនផ្កានេះ មានចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីត្រើយខាងកើតស្ពានគីហ្សូណា បើលោកអ្នក ចង់ទៅសម្រាកលំហែកាយទទួលយកនូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់អាកាសបែបធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ វាពិតជាធ្វើឱ្យអារម្មណ៍របស់លោក អ្នកមានភាពស្រស់ស្រាយ ជាពុំខាន ។ សួនផ្កានេះ មានទីតាំងស្ថិតនៅ ភូមិជីរោទ៍ក្រោមទី ១ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ដោយ÷សុថាត់