គ្រាន់តែឃើញទេសភាព រមណីយដ្ឋានអន្លង់ភ្ញៀវ ចង់ទៅលេងភ្លាម !
អន្កង់ភ្ញៀវ ជារមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង បើទោះបីជារមណីយដ្ឋាននេះទើបតែមានឈ្មោះបោះសម្លេងជាង២ ឆ្នាំប៉ុណ្ណោះក្តី តែរមណីយដ្ឋាននេះមានភាពទាក់ទាញយ៉ាងខ្លាំងពីភ្ញៀវទេសចរ ។ រមណីយដ្ឋាន អន្លង់ភ្ញៀវនេះ ត្រូវបានម្ចាស់របស់វាប្តូរឈ្មោះថ្មីថា រមណីយដ្ឋានកំពូលពេជ្រ ។
នៅក្នុងរមណីយដ្ឋាននេះ មានសួនកម្សាន្ត និង ចម្ការដំណាំជាច្រើនប្រភេទ នៅតាមជើងភ្នំ និង ចង្កេះភ្នំ និង មានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ ។ រមណីយដ្ឋានកំពូលពេជ្រ មានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញតែម្ដង។
រមណីយដ្ឋានកំពូលពេជ្រនេះ ស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ក៏មានលក់អាហារឆ្ងាញ់ៗដ៏សម្បូរបែប ក្នុងតម្លៃសមរម្យទៀតផង ៕
ដោយ÷សុថាត់