បើបានទៅលេងទឹកធ្លាក់គ្រុងយ៉ុងអូរតាបូក មិនដឹងជាមានអារម្មណ៍ស្រស់ស្រាយយ៉ាងណាទេ !
ខេត្តរតនគិរី ជាខេត្តមួយ ដែលមានសម្បត្តិធម្មជាតិច្រើនរាប់មិនអស់ ដែលសម្បត្តិធម្មជាតិទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនា នាខេត្តភូមិភាគឦសាន្តមួយនេះ ។
ទឹកធ្លាក់ គ្រុងយ៉ុង អូរតាបូក ជាអេកូទេសចរណ៍ថ្មីមួយទៀត ដែលទើបនឹងរកឃើញដោយមន្ទីរបរិស្ថានខេត្ត ស្ថិតនៅក្នុងភូមិសាស្រ្តឧទ្យានជាតិ វិរជ័យ ខេត្តរតនគិរី នៅទីនោះពុំទាន់មានផ្លូវចូលទៅនៅឡើយ បើភ្ញៀវទេសចចង់ទៅទស្សនា ត្រូវតែទាក់ទងទៅខាងមន្ទីរបរិស្ថានជាមុនសុន ។
គ្រាន់តែបានឃើញរូបភាពទឹកធ្លាក់ គ្រុងយ៉ុង អូរតាបូកនោះភ្លាម ពិតជាធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ចង់ទៅឃើញផ្ទាល់មិនខានឡើយ ដែលនៅបរិវេណនោះធនធានធម្មជាតិនៅស្រស់ស្អាតបំព្រងនៅឡើយ ៕
ដោយ៖សុថាត់