
ត្រជាក់ភ្នែក! ទេសភាពបរិវេណប្រាសាទអង្គរវត្ត នាដើមរដូវវស្សា ដើមឈើ វាលស្មៅបៃតងស្រងាត់
នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នេះអាជ្ញាធរជាតិអប្សរា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីបរិវេណប្រាសាទអង្គរវត្ត នាដើមរដូវវស្សា ដែលបានទាក់ចិត្តភ្ញៀវទេសចរឱ្យចង់ទៅលេងកម្សាន្ត។
ជាមួយគ្នានោះដែរ អាជ្ញាធរជាតិអប្សរា បានភ្ជាប់ជាមួយនឹងសំណេរទៀតថា ក្នុងដើមរដូវវស្សានេះ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ចេញជាពណ៌បៃតងខៀវខ្ចី ឯខ្លះទៀតក៏ចេញផ្កាចម្រុះពណ៌ បណ្ដាលឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់ស្អាត ស្រស់បំព្រងឡើងមួយកម្រិតទៀត។
គួរដឹងដែរថា ភ្ញៀវទេស ដែលបាន និង មានគម្រោងទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ត ក្នុងរដូវវស្សានេះនឹងទទួលបាននូវអារម្មណ៍មួយថា អស្ចារ្យ និង រីករាយជាមួយនឹងធម្មជាតិ និង វប្បធម៌នៃអតីតក្រុងអង្គរជាក់ជាមិនខាន៕
រូបភាពដោយ ៖ លោក យី សុថា និង លោក ជា វណ្ណៈ / អាជ្ញាធរជាតិអប្សរា