Edit

ភូមិអណ្តូងឫស្សី ជាភូមិស្មូនក្អម ឆ្នាំង តំណដូនតា

បើបានទៅដល់ខេត្តកំពង់ឆ្នាំង គឺមិនត្រូវរំលងការទៅទស្សនា ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាទីសិប្បកម្មស្មូនក្អម ឆ្នាំង និង វត្ថុអនុស្សាវរីយ៍ តដូនតា របស់អ្នកស្រុករាប់ពាន់ឆ្នាំមកហើយនោះទេ ។ ភូមិអណ្តូងឫស្សី នៅមិនឆ្ងាយពីជើងភ្នំក្រាំងដីមាសប៉ុន្មានឡើយ ហើយនៅក្នុងភូមិ មានមណ្ឌលអភិវឌ្ឍន៍កុលាភាជន៍ចំនួន ៤ កន្លែង ដែលរៀបចំឡើង ដើម្បីអភិរក្សមុខរបរដ៏យូលង់ មួយនេះមិនឱ្យបាត់បង់ឡើយ ។ កញ្ញា កែវ ផល្លា ប្រធាន សហគមន៍ភូមិអណ្តូងឬស្សី បានឱ្យដឹងថា  សហគមន៍ បាន ទទួលការឧត្ថម្ភ ពីអង្គាការ ALLEMANDE និង PRASAC ការងារស្មូនក្អម ឆ្នាំងរបស់អ្នកភូមិ អណ្តូងឫស្សីនេះគឺបានចូលរួមយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកទស្សនា នៅលើទឹកដីខេត្តកំពង់ឆ្នាំង ។ ការស្មូនក្អម ឆ្នាំង កុលាភាជន៍ នេះក៏មានធ្វើនៅភូមិដទៃទៀតដែរ ក្នុងស្រុករលាប្អៀរ ដែលជាប្រពៃណីពីបរមបុរាណមកតាមជំនាន់នីមួយៗដោយអ្នកខ្លះធ្វើក្អម ធ្វើឆ្នាំង ជើងក្រាន ជាដើម ហើយ ការស្មូន របស់ ពួកគាត់មានលក្ខណៈសាមញ្ញ … Continue reading ភូមិអណ្តូងឫស្សី ជាភូមិស្មូនក្អម ឆ្នាំង តំណដូនតា