ទេសភាព នៅទំនប់តាំងក្រសាំងពិតជាស្រស់ស្អាតគ្មានពីរ !
ប្រព័ន្ធធារាសាស្រ្ត តាំងក្រសាំង របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានកសាងសម្រេចជាស្ថាពរ នាពេលថ្មីៗនេះ ពិតជាស្រស់ស្អាត និង មានការទាក់ទាញ យ៉ាងខ្លាំង វាមិនគ្រាន់តែបម្រើឱ្យវិស័យកសិកម្មប៉ុណ្ណោះទេ វាក៏មានតួនាទីសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ ។
ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង កសាងនៅក្នុងរបបប៉ុលពត ត្រូវបានទុកចោលទាំងស្រុង ប្រើប្រាស់មិនកើត ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងធនធានទឹក និង ឧតុនិយម បានធ្វើការសិក្សា និង សាងសង់ឡើងវិញទៅតាមបច្ចេកទេសមួយថ្មី ដែលទំនើប ជាគម្រោងចំណាយរបស់ ADB ឱ្យដំណើរការយ៉ាងល្អប្រើឡើងវិញ ។
ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណជា ១៥ ០០០ ហិកតា ធ្វើស្រែបាន ៣ ដង ក្នុង ១ ឆ្នាំ តាមរយៈបច្ចេកទេសថ្មី-ទំនើប ដែលធានានូវនិរន្តរភាពនៃគម្រោង ដែលបានប្រើប្រាស់ពេញបន្ទុកមកដល់សព្វថ្ងៃនេះ បានធ្វើឱ្យគម្រោងនេះ ក្លាយទៅជាគម្រោងគំរូមួយ ក្នុងចំណោមបណ្តាគម្រោងចំណាយរាប់ម៉ឺនរបស់ ADB ដែលធ្វើឱ្យទីនេះក្លាយជា បទពិសោធន៍ របស់ ADB ដើម្បីទាញយកបទពិសោធន៍ និង ចំណេះដឹងពីកន្លែងនេះ ទៅអនុវត្តនៅកន្លែងផ្សេងៗទៀត ។
ដោយ៖សុថាត់