មើលលេងៗទៅ នេះហើយជាសណ្ឋាគារលំដាប់គ្រាក់ៗទាំង ៥ នៅឌូបៃ សេដ្ឋីទើបហ៊ានដេក
បើនិយាយពីឌូបៃ អ្នកណាក៏ធ្លាប់មានក្ដីស្រមៃចង់ទៅលំហែរអារម្មណ៍ កម្សាន្ដលេងនៅទីនេះ ព្រោះក្រៅពីមានអគារខ្ពស់ៗ ស្រស់ស្អាតប្លែកជាងគេលើពិភពលោក ក៏នៅមានតំបន់កម្សាន្ដជាច្រើនកន្លែងទៀត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែក ស្រស់ស្រាយ។ ថ្ងៃនេះ យើងសូមនាំអារម្មណ៍លោកអ្នកមកស្គាល់ សណ្ឋាគារលំដាប់កំពូលទាំង ៥ នៅឌូបៃ ។ ចង់ដឹងថា មានការរចនាឡើង អស្ចារ្យកម្រិតណា សូមទស្សនាទាំងអស់គ្នា ។
១. សណ្ឋាគារ Burj Al Arab
Burj Al Arab គឺសណ្ឋាគារលំដាប់ផ្កាយ ៧ នៅឌូបៃ ហើយវាត្រូវបានគេទទួលស្គាល់ថា ជាសណ្ឋាគារប្រណីតបំផុតនៅលើលោក ។
២. សណ្ឋាគារ Aspen Ski Chalet
សណ្ឋាគារ Aspen Ski Chalet មានលក្ខណៈពិសេសគឺ វាត្រូវបានរចនាតាមបែបបថបុរាណដែលផ្តល់ជូនភ្ញៀវរបស់ខ្លួនជាមួយនឹងទេសភាពនៃជម្រាលឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ។ ថ្វីបើសណ្ឋាគារមួយនេះមានរចនាបថបុរាណ្យយ៉ាងណាក្ដី តែវាបានបំពាក់ទៅដោយគ្រឿងបរិក្ខា ក៏ដូចជាបច្ចេកវិទ្យា ទំនើបៗបំផុត ។
៣. សណ្ឋាគារ Bvlgari Resort Dubai
The Bvlgari Resort Dubai គឺត្រូវបានរចនាឡើងទាំងស្រុងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់ប្រទេសអ៊ីតាលី ។ សណ្ឋាគារនេះ នឹងធ្វើឱ្យភ្ញៀវដែលស្នាក់នៅមានអារម្មណ៍ថា កំពុងរស់នៅ នៅក្នុងភូមិនៃសមុទ្រ Mediterranean យ៉ាងដូច្នេះដែរ ។
៤. សណ្ឋាគារ Armani Hotel Dubai
គឺជាសណ្ឋាគារដំបូងគេនៅលើពិភពលោក ដែលត្រូវបានរចនាឡើងដោយលោក Giorgio Armani ។ សណ្ឋាគារនេះ មានទីតាំងស្ថិតនៅអគារ Burj Khalifa ដែលជាអគារខ្ពស់បំផុតក្នុងពិភពលោកនៅ ក្នុងសហគមន៍ទំនើបនៃទីប្រជុំជនឌូបៃ (Downtown Dubai) ។
៥. សណ្ឋាគារ Jumeirah Dar Al Masyaf
វាត្រូវបានគេកំណត់ថា ជាទីតាំងដ៏ស្ងប់ស្ងាត់បំផុតមួយ ដែលប្រើប្រាស់ផ្លូវទឹកជាមធ្យោបាយធ្វើដំណើរចេញចូល ។ សណ្ឋាគារដ៏ប្រណិតនេះ ស្ថិតនៅក្នុងសហគមន៍ឆ្នេរសមុទ្រដ៏លេចធ្លោ Jumeirah ដោយផ្តល់ជូននូវបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ និងមានទីធ្លាធំទូលាយ រួមជាមួយនឹងសេវាកម្មដ៏អស្ចារ្យ (គោរពភ្ញៀវដូចស្ដេច) របស់អារ៉ាប់ ៕
ប្រភព៖ luxhabitat