អាងទឹកអូរស្វាយកំពុងក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ !
រដូវវស្សនេះ អាងទឹកអូរស្វាយ បានពេញប្រៀប ដោយសារតែមានទឹកភ្លៀង ដែលបានធ្លាក់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ការពេញប្រៀបនេះបានធ្វើឱ្យទឹកហូរចេញពីអាង បង្ហៀរតាមទំនប់បង្កើតបានជាទេសភាពមួយយ៉ាងស្រស់ស្អាត ដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចរណ៍ថ្មីមួយទៀត នៅខេត្តព្រះវិហារ ។
អាងទឹកអូរស្វាយ មានទីតាំងស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសាងសង់ឡើងកាលពីរបបប៉ុពត ហើយត្រូវបានការកែលម្អឡើងវិញ នៅឆ្នាំ ២០១៨នេះ ឱ្យប្រសើរជាងមុន ។
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក អូរស្វាយនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ៥២០ ហិកតា ស្រូវប្រាំង ២០ ហិកតា និង ដំណាំរួមផ្សំ ១០ ហិកតាទៀត ៕
ដោយ៖សុថាត់