ទេសភាព ទឹកធ្លាក់ រួតចំប៉ី ប្រៀបដូចសួគ៌ា
ក្រៅពីរមណីយដ្ឋានសំខាន់ ដូចជាតំបន់ដីរលុះធំ តំបន់ផ្ទះតាម៉ុក ប្រាសាទបុរាណ និង ធនធានធម្មជាតិនៅតាមជួភ្នំដងរែកដ៏ទាក់ទាញហើយនោះ ខេត្តឧត្តរមានជ័យ ក៏មានទឹកជ្រោះដ៏ស្រស់ស្អាត់គួរជាទីទាក់ទាញដែលគេកម្របានឃើញណាស់ ។
នៅទីនោះគឺជាតំបន់រមណីយដ្ធាន និង ទឹកធ្លាក់រួតចំប៉ី នៅអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលនៅទីនោះជាទឹកធ្លាក់ធម្មជាតិ ស្រស់ស្អាត គ្មានពីរ ដែលភ្ញៀវទេសចរកម្របានឃើញណាស់ បើបានទៅដល់ទីនោះហើយ ពិតជាមានអារម្មណ៍ជ្រះថ្លាក្រៃលែង ។
ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ បរិស្ថាន នៅទីនោះត្រូវបានបំពុលដោយអ្នកទេសចរក្នុងតំបន់ នៅពេលពួកគេទៅកម្សាន្តម្តងៗ សំរាមត្រូវបានបោះចោលពាសវាល ពាសកាល គ្មានសណ្តាប់ធ្នាប់ និង គ្មានអនាម័យ៕
ដោយ៖សុថាត់ (រូថត ៖ពនេចរថតរូប – Cambodia Wandering)