Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រកថ្ងៃទៅ! ចង់មានពេលស្ងាត់ៗ គេងបោះតង់បែបមានក្ដីសុខ អាចទៅកន្លែងមួយនេះបាន
ទៅណា

រកថ្ងៃទៅ! ចង់មានពេលស្ងាត់ៗ គេងបោះតង់បែបមានក្ដីសុខ អាចទៅកន្លែងមួយនេះបាន

អត្ថបទដោយ​៖ Muyly ឧសភា ២៧, ២០២២

ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅ​ភាគនិរតីនៃប្រទេសកម្ពុជា ដែលមានខ្សែរឆ្នេរសមុទ្រវែងអន្លាយ មានកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ។

ទន្ទឹមនោះ កោះទទឹង ជាដែនកោះមួយ ក្នុងទឹកដីខេត្តកោះកុង ដែលមានទេសភាពស្រស់ស្អាត ខណៈពុំមានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយ ដែលបានទៅដល់ និង បានស្គាល់ដែនកោះតូចមួយនេះ។

ស្ថិតនៅក្នុងទឹកដី ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង នៅជិត កោះឆាន់ និង កោះស្ដេច កោះទទឹង មានសម្រស់ស្រស់ស្អាត មិនចាញ់កោះដទៃទៀតឡើយ ដោយមានទំហំ តែ ០,៨ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ។

នោទីនោះ មានទឹកសមុទ្រថ្លាខៀវខ្ចី មើលឆ្លុះអស់វ៉ូងមច្ឆាជាមួយថ្ម និង ផ្កាថ្មជាច្រើន ដែលហាក់រៀបរាប់ពីសម្រស់សម្បត្តិធម្មជាតិដ៏ស្រស់ផូផង់ របស់ប្រទេសកម្ពុជា ដែលមិនចាញ់បរទេសឡើយ ។

ទាំងនេះ ជាលក្ខណៈពិសេស សម្រាប់អ្នកចូលចិត្តការដើរលេង និង ទស្សនាកម្សាន្តជាមួយទេសភាពស្អាតៗ បែបធម្មជាតិ និង មានភាពស្ងប់ស្ងាត់ សម្រាប់សម្រាក លម្ហែកាយពីភាពស្មុគស្មាញក្នុងការងារ ពិតជាមិនខុសបំណងឡើយ៕

រូបភាព ៖ Ministry Of Environment

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់