លែងគ្រឹងទឹកធ្លាក់ដ៏ស្រស់ត្រកាលនៅខេត្តមណ្ឌលគិរី
លែងគ្រឹងជាទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យឡើយ ប៉ុន្តែទីនោះគឺភ្ញៀវទេសចរភាគច្រើនតែងតែមើលរំលង ក៏ព្រោះតែផ្លូវទៅកាន់ទីនោះមានកាលំបាក គេអាចធ្វើដំណើរទៅបានដោយថ្មើរជើង ឬ ដោយជិះលើខ្នងដំរី ។
ទឹកធ្លាក់លែងគ្រឹង ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ទឹកធ្លាក់លែងគ្រឹងនេះ គឺមិនទាន់មានការកែឆ្នៃនៅឡើយ ហើយអ្វីៗនៅទីនោះ គឺនៅជាធម្មជាតិសុទ្ធសាតទោះបីជាមានការកាប់ព្រៃឈើនៅតំបន់នោះខ្លះក្តី ក៏ទេសភាពនៅទីនោះ នៅតែស្រស់ត្រកាលគ្រប់រដូវកាលដដែល ។
ចំពោះការចូលទៅទស្សនា នៅទឹកធ្លាក់លែងគ្រឹងវិញ គេអាចទៅបានដោយថ្មើជើង ឬ តាមខ្នងដំរី ដោយចេញដំណើរពី ភូមិពូតាំង ដោយអ្នកភូមិជនជាតិដើមជាអ្នកជូនដំណើរ ទើបមិនវង្វេងផ្លូវ នៅទីនោះមិនមានការលក់ទាហារ ឬ ភេសជ្ចៈឡើយ ភ្ញៀវដែលទៅទីនោះត្រូវវេចខ្ចប់ចំណីអាហារ ឬភេសជ្ឃៈតាមខ្លួន ៕
ដោយ៖សុថាត់