ឃើញរូបភាព បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿងហើយ ចង់ទៅលេងភ្លាម(វីដេអូ)
ភ្ញៀវទេសចរ និង អ្នកដំណើរទាំងឡាយ កាលបើទៅដល់ទឹកដីនៃខេត្តពោធិសាត់ហើយនោះ បើមិនបានទៅដល់បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង ទេ ពួកគាត់ហាក់បីដូចជាមិនបានទៅដល់ទឹកដីនៃខេត្តដែលមានប្រវតិសាស្ត្រជូរចត់ជាមួយសៀមដូច្នោះដែរ ។
បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុង ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានចម្ងាយ ៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៩៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
ដើម្បីធ្វើដំណើរទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង យើងត្រូវចេញពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ ៥ ចម្ងាយ ៥ គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ ៥៥ និង បន្តដំណើរ ២ គីឡូម៉ែត្រទៀត ទើបទៅដល់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ នោះ។
នៅបរិវេណនោះ ក្រៅពីមានការសាងសង់រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ មានសួនច្បារ និង រូបចម្លាក់ជាច្រើនត្រូវបានកសាងនៅទីនោះដើម្បីទុកគោរពសការៈដល់វីរៈភាពរបស់លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ដើម្បីដឹងរឿងរ៉ាវនេះកាន់តែច្បាស់នោះ លោកអ្នកគួរតែចំណាយពេលខ្លះៗដើម្បីមើលប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹង លោកឧកញ៉ា ឃ្លាំង មឿង ទើបដឹងថា វីរៈភាពរបស់លោកអស្ចារ្យយ៉ាងណា ៕
ដោយ៖សុថាត់(ប្រភព ៖មន្ទីរទេសចរណ៍ខេត្តពោធិសាត់)