ប្រាសាទស្នឹងជាគោលដៅទេសចរណ៍វប្បធម៌ នៅខេត្តបាត់ដំបង
ប្រាសាទស្នឹងជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមមួយនៅក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅ ភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជា២២.៥៨ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧ ។
ប្រាសាទស្នឹងត្រូវបានកសាងឡើងនៅក្នុងសត្សវតិ៍ទី ១២ ដោយបែងចែកជាពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និង ប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង កសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយប្រវែង៣០ម៉ែត្រ និង ទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយ ចំនួនបីដាច់ដោយឡែកពីគ្នា និង មានលក្ខណៈស្រដៀងនឹងប្រាសាទនានា ដែលកសាងក្នុងសត្ស វតិ៍ទី១២ ។
នៅពីខាងក្រោយប្រាសាទស្នឹង មានព្រះវិហារមួយ ដែលទើបកសាងថ្មី ហើយស្ថិតនៅក្រោមការគ្រប់គ្រង របស់គណៈកម្មាការវត្តតែម្តង ៕
ដោយ៖សុថាត់