បឹងយក្សម៉ាយមានសម្រស់មិនចាញ់បឹងយក្សឡោម
បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី នឹងមានសម្រសស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។
បឹងនេះ មានទីតាំងស្ថិតនៅ ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះមានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង ។
ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយ នៅរដូវប្រាំអាចប្រព្រឹត្តទៅបានជាធម្មតាជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ ៕
ដោយ៖សុថាត់(ប្រភព Phearun Birds )