ទេសភាពអស្ចារ្យអញ្ចឹងតើ ! ទើបកំពូលភ្នំ ស៊ុងសាន អ៊ីលឈុលប៊ុង ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ! (វីដេអូ)
ជាមួយនឹងបរិយាកាសដដែលៗនៅកន្លែងធ្វើការងារ លោកអ្នកប្រហែលជាមានអារម្មណ៍ធុញថប់ ហើយចង់បន្ធូរអារម្មណ៍ណាស់ហើយមែនទេ? លោកអ្នកអាចចាប់ផ្តើមគិតពីការរៀបចំផែនការទៅក្រៅប្រទេសដើម្បីទទួលយកបទពិសោធថ្មីក្នុងឆាកជីវិត ។ ដូច្នេះហើយទើប « ប្រជាប្រិយ » សម្រេចចិត្តថា ណែនាំប្រទេសកូរ៉េដល់ប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះ ។
ក្រៅពីភាពរីកចម្រើនវូបនីយកម្ម ប្រទេសកូរ៉េក៏បានថែរក្សាធម្មជាតិបានយ៉ាងល្អ ជាពិសេសតំបន់ទេសចរណ៍របស់កំពូលភ្នំ ស៊ុងសាន អ៊ីលឈុលប៊ុង (SeongsanIlchulbong) ដែលស្ថិតនៅលើកោះ ជេជូ (Jeju’s Island) ប្រទេសកូរ៉េខាងត្បូង ដែលតំបន់នោះបានធ្វើឱ្យភ្ញៀវទេសចរជាប់ចិត្តយ៉ាងខ្លាំង និង សរសើរមិនដាច់ពីមាត់ឡើយ។
កំពូលភ្នំ ស៊ុងសាន អ៊ីលឈុលប៊ុង មិនមែនជាតំបន់ទេសចរណ៍សាមញ្ញនោះទេ ព្រោះគុណសម្បត្តិដ៏ពិសេសរបស់ផ្ទាំងទស្សនីយភាពដ៏កម្រ បានធ្វើឱ្យតំបន់មួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូ (UNESCO) ។
មិនត្រឹមតែប្រជាជនកូរ៉េខាងត្បូងទាំងក្មេងទាំងចាស់ ជាប់ចិត្តជាមួយដំណើរកម្សាន្តនៅទីនោះ សូម្បីតែភ្ញៀវទេសចរបរទេសដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យនេះ ក៏ទប់ចិត្តមិនសសើរមិនបាន ។ ចំណាយពេលប្រហែល ២០ នាទី ដើម្បីឡើងទៅដល់កំពូលភ្នំ លោកអ្នកកុំភ្លេចងាកមើលខាងក្រោយខ្នងផង ព្រោះសម្រស់ទេសភាពពីមួយកន្លែងទៅមួយកន្លែងជុំវិញភ្នំ គឺខុសប្លែកគ្នាទាំងអស់ ។ ដើរឡើងកាន់តែខ្ពស់កាន់តែឃើញទិដ្ឋភាពដ៏ធំល្វឹងល្វើយរបស់កោះ ជេជូ ព្រមជាមួយរុក្ខជាតិពណ៌បៃតងស្រស់បំព្រង មានទាំងទេសភាពទឹកសមុទ្រ ទាំងផ្ទះ និង អាគារចម្រុះពណ៌ដាច់កន្ទុយភ្នែក ។
ពេលឡើងដល់កំពូលភ្នំភ្លាម អ្នកប្រាកដជាបើកភ្នែកធំៗ និង រំភើបចិត្តយ៉ាងខ្លាំង ព្រោះតែទិដ្ឋភាពព្រះអាទិត្យរះនៅពីលើផ្ទៃសមុទ្រនៅទីនោះ គឺពិតជាស្អាតប្លែកពីកន្លែងផ្សេងៗ ហើយអ្នកក៏អាចគយគន់ទេសភាពវាលស្មៅពណ៌បៃតងដ៏ធំល្វឹងល្វើយ ទទួលបានអារម្មណ៍ខ្យល់បក់រំភើយៗមកប៉ះរាងកាយ រួមជាមួយពន្លឺដ៏ស្រទន់ និង ក្តៅឧណ្ហៗរបស់ព្រះអាទិត្យធ្វើឱ្យអារម្មណ៍ពិតជាស្រស់ស្រាយរំសាយអស់រាល់ទុក្ខកង្វល់ ។
ប្រសិនជាប្រិយមិត្តមានបំណងចង់បានបទពិសោធក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កំពូលភ្នំ ស៊ុងសាន អ៊ីលឈុលប៊ុង កាន់តែមានភាពងាយស្រួល និង រលូន លោកអ្នកគួរតែសម្រេចចិត្តស្វែងរក និង រៀបចំទិដ្ឋិការជាមុន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងចំណាយពេល និង ថវិកាបានយ៉ាងមានប្រសិទ្ធិភាព។ ជាពិសេសនោះ លោកអ្នកអាចជ្រើសរើសការធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ព្រោះមិនត្រឹមតែមានសេវាកម្មស្តង់ដារ និង ផ្តល់ជូននូវតម្លៃដ៏សមរម្យ អតិថិជនជាច្រើនសុទ្ធតែទុកចិត្ត និង ជឿពាក់លើសុវត្ថិភាពក្នុងការធ្វើដំណើរ ថែមទាំងលាន់ថា ពិតជាមានភាពងាយស្រួលយ៉ាងខ្លាំង និង មិនដែលខកបំណងសោះឡើយ ពេលដែលជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ Asiana Airlinesរាល់លើក៕
ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ឬ ក៏មានចម្ងល់អ្វីទាក់ទងនឹងការកក់សំបុត្រយន្តហោះទៅកាន់ប្រទេសកូរ៉េ លោកអ្នកអាចទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០២៣ ៨៦២ ៨៦៨/៩ និង Facebook page៖ Asiana Airlines Cambodia https://www.facebook.com/AsianaAirlines.OZ/