Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 វត្តមួយកៀកភ្នំពេញ មានស្រះទឹកដ៏ធំ អាចជិះកាយ៉ាក ទាទឹកកម្សាន្ត មើលទេសភាពជុំវិញ ស្អាតក្រៃ
ទៅណា

វត្តមួយកៀកភ្នំពេញ មានស្រះទឹកដ៏ធំ អាចជិះកាយ៉ាក ទាទឹកកម្សាន្ត មើលទេសភាពជុំវិញ ស្អាតក្រៃ

អត្ថបទដោយ​៖ Muyly តុលា ៩, ២០២១

មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដែលកន្លងមកកម្រឃើញមានកន្លែងកម្សាន្តនៅក្នុងទីអារាមឡើយ តែពេលនេះ មានកន្លែងលម្ហែមួយ ស្ថិតនៅក្នុងបរិវេណទីអារាមតែម្ដង ដែលនៅទីនោះ មានវាលទឹកដ៏ធំ អាចឱ្យប្រិយមិត្តទៅលម្ហែកម្សាន្ត ពេលទំនេរពីការងារ ក៏ដូចជាការសិក្សាផងដែរ។

ស្ថិតភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល កន្លែងលម្ហែ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះ ត្រូវបានគេហៅជាទូទៅថា វត្តអង្គរជ័យ ដោយសារតែវាស្ថិតនៅក្នុង បរិវេណវត្តនេះតែម្ដង។ នៅទីនោះ ប្រិយមិត្តអាចអង្គុយលម្ហែនៅលើកញ្ចុះបណ្ដែតទឹក និង អាចទទួលទានអាហារនៅលើនោះបានផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ កន្លែងលម្ហែអារម្មណ៍ ដែលស្ថិតក្នុងវត្តអង្គរជ័យនេះ មានផ្ទៃទឹកដ៏ធំល្វឹងល្វើយ ជាមួយនឹងកាយ៉ាក និង ទាទឹកជាច្រើនក្បាល អាចឱ្យប្រិយមិត្តជិះលម្ហែកម្សាន្តអារម្មណ៍ និង ថតរូបទុកជាអនុស្សាវរីយ៍បានផងដែរ។

លើសពីនេះ អ្នកដំណើរក៏អាចអង្គុយលេង ដោយនៅចាំអង្គុយមើល ថ្ងៃលិចនាមាត់ទឹកដ៏សែនមនោរម្យផងដែរ ដោយពុំព្រួយខ្លាចមេឃងងឹត ធ្វើដំណើរផ្លូវឆ្ងាយឡើយ ព្រោះវាមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញប៉ុណ្ណោះ៕

រូបភាពដោយ ៖ រាមភូមិ

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់