នេះជាទឹកធ្លាក់ទាំង ៥ ដែលស្អាតជាងគេបំផុត នៅលើពិភពលោក
ប្រទេសនីមួយៗតែងតែមានទឹកធ្លាក់ ដែលស្អាតៗជាច្រើនដែលព័ទ្ធជុំវិញទៅដោយរុក្ខជាតិព្រៃភ្នំស្រស់បំព្រង។ ថ្ងៃនេះ «ប្រជាប្រិយ» នាំបើកបង្ហាញតំបន់ទឹកធ្លាក់ ៥ កន្លែងដែលស្អាតបំផុតនៅលើពិភពលោក។
១. ទឹកធ្លាក់ Iguazu
ទឹកធ្លាក់មួយនេះ ស្ថិតនៅតាមព្រំដែននៃខេត្ត Misiones របស់ ប្រទេសអាហ្សង់ទីន និង រដ្ឋ Paraná របស់ប្រទេសប្រេស៊ីល។ នេះជា ទឹកធ្លាក់ធំជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាទឹកធ្លាក់ដែលស្អាតជាងគេផងដែរ។
២. ទឹកធ្លាក់ Victoria
ទឹកធ្លាក់ Victoria ជាទឹកធ្លាក់មួយនៅលើទន្លេ Zambezi ស្ថិតនៅអាហ្វ្រិកខាងត្បូង ដែលផ្តល់ជម្រកដល់ប្រភេទរុក្ខជាតិ និងសត្វជាច្រើនប្រភេទ។ ។ វាមានទីតាំងស្ថិតនៅតាមព្រំដែនរវាងប្រទេស Zimbabwe និង Zambia ។ ហើយវាត្រូវបានគេចាត់ទុកថា ជាទឹកធ្លាក់ធំបំផុតមួយរបស់ពិភពលោកផងដែរ ដោយសារតែទទឹងរបស់វា គឺមានទំហំ (៥.៦០៤ ហ្វីត) ដែលស្មើ ១.៧០៨ ម៉ែត្រ។
៣ ទឹកធ្លាក់ Havasu
ទឹកធ្លាក់ Havasu ជាកន្លែងដែលល្បីល្បាញជាងគេនៅអាមេរិក និង មានអ្នកទស្សនាច្រើនបានទៅទស្សនាកម្សាន្ដ។ វាជាទឹកធ្លាក់ ដែលមានទឹកពណ៌ខៀវថ្លា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមួយ។
៤. ទឹកធ្លាក់ Angel
ទឹកធ្លាក់ Angel ស្ថិតនៅប្រទេសវេណេស៊ុយអេឡា ហើយវាគឺជា ទឹកធ្លាក់ ដែលមានកម្ពស់ ៩៧៩ ម៉ែត្រ (៣.២១២ ហ្វីត) អមទៅដោយរុក្ខជាតិបៃតងយ៉ាងស្រស់ស្អាតថែមទៀតផង។
៥. ទឹកធ្លាក់ Niagara
ទឹកធ្លាក់ Niagara ជាទឹកធ្លាក់ដែលលាតសន្ធឹងតាមរយៈព្រំដែនរវាងខេត្ត Ontario ប្រទេសកាណាដា និង រដ្ឋញូវយ៉កនៅសហរដ្ឋអាមេរិក។ វាគឺទឹកធ្លាក់ធំជាងគេមួយ សម្បូរភ្ញៀវទេសចរទៅទស្សនាកម្សាន្ដជាច្រើន នាពេលកន្លងមក៕