Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទិដ្ឋភាពប្រាសាទអង្គរវត្ត នារដូវវស្សា ក្រាលដោយកម្រាលព្រំពណ៌បៃតងស្រស់ស្អាតក្រៃលេង
ទៅណា

ទិដ្ឋភាពប្រាសាទអង្គរវត្ត នារដូវវស្សា ក្រាលដោយកម្រាលព្រំពណ៌បៃតងស្រស់ស្អាតក្រៃលេង

តុលា ៣១, ២០២១

រដូវវស្សាឈានចូលមកដល់ភ្លាម ឃើញថារុក្ខជាតិទាំងឡាយចាប់ផ្តើមលូតលាស់ថ្មី បន្ទាប់ពីព្រះភិរុណបានបង្អុរភ្លៀងធ្លាក់ចុះ មកស្រោចស្រពលើផែនពសុធា ជាបន្ដបន្ទាប់។

បើយើងក្រឡេកទៅមើលទិដ្ឋភាពប្រាសាទអង្គរវត្ត ឬ ប្រាសាទអង្គរតូច ដែលស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបឯណោះវិញ ឃើញថា បន្ទាប់ពីត្រូវទឹកភ្លៀងនារដូវវស្សាធ្លាក់មកជាច្រើនមេ ចាប់ផ្តើមលូតលាស់ត្រួយថ្មីខៀវស្រងាត់ពាសពេញដីហាក់បីដូចជាកម្រាលព្រំពណ៌បៃតង បង្កើតបានជាទស្សនីយភាពមួយជួយលើកសម្រស់ទិដ្ឋភាពនាប្រាង្គប្រាសាទដ៏ល្អឯកមានតែមួយគ្មានពីរលើលោកនេះ កាន់តែល្អមួយកម្រិតថែមទៀត។

ជាក់ស្តែង តាមរយៈរូបភាពនាពេលព្រឹកព្រលឹម បន្ទាប់ពីទឹកសន្សើមបង្អុរចុះពីលើមេឃចែងចាំងពន្លឺជះរស្មីពណ៌ភ្លឺផ្លេកលើប្រាសាទអង្គរវត្ត ដែលកំពុងតែល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ ឃើញថាទិដ្ឋភាពនៅអង្គរ ពិតជាស្រស់ស្អាតក្រៃលេង គយគន់មើលទៅហាក់ដូចជារស់រវើកស្អាតអស្ចារ្យតែម្តង និង បានក្លាយទៅជាទិសដៅរបស់ភ្ញៀវទេសចរទាំងឡាយប៉ងចង់ទៅទស្សនា ថតរូបផ្តិតយកនូវទស្សនីយភាពល្អល្អះនេះ ក្រោយកូវីដ-១៩ បានបញ្ចប់៕

រូបភាពដោយ ៖ Sanith Prohm

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់