Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទិដ្ឋភាពបឹងយក្សអោម នៅរតនគិរី ថតពីលើអាកាស មើលមួយភ្លែតដូចមុខមនុស្សភពផ្កាយ
ទៅណា

ទិដ្ឋភាពបឹងយក្សអោម នៅរតនគិរី ថតពីលើអាកាស មើលមួយភ្លែតដូចមុខមនុស្សភពផ្កាយ

មិថុនា ៤, ២០២២

ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា សម្បូរទៅដោយតំបន់ខ្ពង់រាប និង សមុទ្រព្រៃឈើគួរជាទីគយគន់ ។ រតនគីរីត្រូវបានគេស្គាល់ថាជាខេត្តមួយដែលមានទេសភាពស្អាតស្រស់ត្រកាល មានផ្លូវបត់បែនវែងអន្លាយ មានទេសភាពធម្មជាតិ និង តំបន់ទេសចរជាច្រើនអនែក ជាទីឋានសួគ៌សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីប៉ុនប៉ងចូលទៅទស្សនា ។

ជាក់ស្ដែង បើយើងធ្វើដំណើរចេញពីរង្វង់មូលវិមានឯករាជ្យក្រុងបានលុង ទីរួមខេត្តរតនគិរី ប្រមាណជា ៦៥ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី នោះប្រិយមិត្តនឹងទៅដល់បឹងធម្មជាតិយ៉ាងធំមួយគូស្រោបជុំវិញទៅដោយព្រៃព្រឹក្សាជុំជិតឈ្មោះថា «បឹងយក្សអោម» ឬ «យក្សក្រា» ដែលអ្នកស្រុកតែងហៅម៉្យាងទៀតថា «បឹងភ្លោះ» ។

ជារឿងមួយដែលប្លែកកម្រនឹងបានឃើញ «បឹងយក្សអោម» ដែលជាបឹងដ៏ស្រស់ស្អាតមានទឹកថ្លាយង់មើលឃើញដល់បាតដី មានរុក្ខជាតិបៃតងពណ៌ខៀវស្រងាត់ដុះហ៊ុមព័ទ្ធជុំវិញ ហើយមានសណ្ឋានរូបរាងដូចមុខមនុស្សភពផ្កាយ ដែលគេនិយមហៅថា «Alien» ។

យ៉ាងណាមិញ សម្រាប់ភ្ញៀវទេសចរទាំងឡាយណាដែលចូលចិត្តកម្សាន្តនៅបឹងធម្មជាតិ «បឹងយក្សអោម» ពិតជាមិនខកបំណងឡើយ ដោយនៅទីនោះភ្ញៀវអាចងូតទឹកលេង គេងបោះតង់ គយគន់ទេសភាពបែបធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សំឡេងសត្វច្រៀងបំពេកំដរអារម្មណ៍ ថែមទាំងអាចរៀបចំអាហារដោយខ្លួនឯងផងដែរ ៕

រូបភាពដោយ ៖ AMS

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់