កំពតយើងហ្នឹង! ស្ងាត់កូវីដពេលណា ចាំទៅលេងបាលីវីទ្បាកំពត លម្ហែខួរកាត់ស្ត្រេសចេញម្តង
បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាចម្ងាយប្រមាណជា ១៤៨ គីឡូម៉ែត្រ នឹងទៅដល់ខេត្តមួយឈ្មោះថា ខេត្តកំពត ។ កំពត ជាខេត្តមួយយ៉ាងសំខាន់របស់កម្ពុជា ដែលមានភាពទាក់ទាញខ្លាំងផ្នែកទេសចរណ៍ ជាពិសេសសម្បូរទៅដោយ រម្មណីយដ្ឋាន តំបន់ទេសចរ ផ្ទះលម្ហែ បឹងហ្គាឡូ រីសត ជាដើម ។
បាលីវីទ្បាកំពត កំពុងតែមានវត្តមាននៅខេត្តកំពត បាន និង កំពុងតែអង្រួនបេះដូងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្ត ក៏ដូចជាអ្នកចូលចិត្តថតរូបផ្តិតយកទេសភាពស្អាតៗ អ្នកចូលចិត្តហែលទឹក លក្ខណៈគូស្នេហ៍ ក្រុមការងារ ឬ អ្នកចូលចិត្តជួបជុំគ្នាជាលក្ខណៈគ្រួសារស្នាក់នៅផ្ទះវីឡាបែបប្រណីតៗ ជាដើម ឱ្យទៅលេងកម្សាន្តបន្ទាប់ពីមេរោគចង្រៃកូវីដ-១៩ ស្ងប់ស្ងាត់ទៅ ។
ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្ទះលម្ហែបាលីវីទ្បាកំពត កំពុងមានភាពល្បីល្បាញពេញនិយមពីសំណាក់ភ្ញៀវទេសចរ រួមមានទាំងលក្ខណៈពិសេសជាច្រើនដូចជា ភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្ត ទទួលទានអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់ គយគន់ទេសភាពព្រៃភ្នំនៅជុំវិញផ្ទះដ៏ស្រស់ស្អាតឥតខ្ចោះ គេងក្នុងផ្ទះដែលមានផាសុកភាព ៕
ប្រភពរូប ៖ បាលីវីទ្បាកំពត