ឃើញទេសភាពស្អាតអ៊ីចឹង ស្មានតែនៅឆ្ងាយ តាមពិត ជិះតែមួយវ៉ឹងពីផ្លូវហាណូយ
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើកន្លែងសម្រាកលម្ហែថ្មីមួយកន្លែង រៀបចំបែបភោជនីយដ្ឋាន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានបរិយាកាសស្រស់ស្រាយ ស័ក្តិសមបំផុត សម្រាប់ប្រិយមិត្តទៅលម្ហែកម្សាន្តថ្ងៃចុងសប្ដាហ៍ ក្រោយស្រាកស្រាន្តពីការរាតត្បាតវីរុសកូវីដ-១៩ ។
នៅទីនោះមានឈ្មោះថា «លំហែរ ៣៦» ដែលបើកចិត្ត បើកកាយចាំទទួលប្រិយមិត្តឱ្យចូលទៅកម្សាន្ត តាមរយៈការថតរូបលេងបែបគូរស្នេហ៍ មិត្តភក្តិ និង គ្រួសារជាដើម ។ មិនតែប៉ុណ្ណោះ ប្រិយមិត្តអាចគយគន់ ទេសភាពដ៏ស្រស់ត្រកាល នៅបង្កាន់ដៃជាប់មាត់ទឹកថ្លាឈ្វេង មានកំប្លោកអណ្ដែតដេដាស គួរជាទីចាប់អារម្មណ៍ក្រៃលែង ។
បន្ថែមលើសពីនេះ នៅទីនោះមានរៀបចំទៅដោយក្រចុះអង្គុយពណ៌ស ដែលសាងសង់ឡើងពីថ្ម និង មានរៀបចំតុអង្គុយញ៉ាំអាហារបែប Picnic អង្គុយមើលថ្ងៃលិច ដែលញ៉ាំងបរិយាកាសឱ្យប្រិយមិត្ត ដែលទទួលទានអាហារនៅទីនោះ មានអារម្មណ៍យ៉ាងស្រស់ស្រាយ រសាយអស់នូវរាល់ទុក្ខកង្វល់ ។
យ៉ាងណាមិញ ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវជិះតាមផ្លូវហាណូយ ឆ្ពោះទៅត្រង់ ហួស Grand PhnomPenh ប្រមាណជា ៥០០ ម៉ែត្រ រួចបត់ឆ្វេងតាមភូមិត្រពាំងរាំងថ្មី ប្រមាណជា ១ គីឡូម៉ែត្រទៀត ទើបទៅដល់គោលដៅ ។
រូបភាពដោយ ៖ អាណាចក្រត្រាវែល Anachak Travel