កន្លែងថ្មីជិតបង្កើយភ្នំពេញ ទេសភាពស្រស់ស្រាយ ថតរូបស្អាតខ្លាំង ជិះតែបន្តិចដល់
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញតំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ បានបង្កើតនូវរមណីយដ្ឋានកែច្នៃជាច្រើន ស្រស់ស្អាតអនេក មិនចាញ់តំបន់ក្រៅក្រុងប៉ុន្មានឡើយ ដែលបច្ចុប្បន្ន កំពុងទាក់ទាញដួងចិត្តភ្ញៀវទេសចរ ឱ្យទៅទស្សនាកម្សាន្តក្រោយស្រាកស្រាន្តពីការរាតត្បាតវីរុសកូវីដ-១៩ ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែអារម្មណ៍មួយកន្លែង ដែលស្ថិតនៅជាយរាជធានីភ្នំពេញ មានទេសភាពស្រស់ស្រាយ អាចអង្គុយលេងលើតូបបណ្ដែតទឹក និង ថតរូបស្អាត ដែលនៅទីនោះមានឈ្មោះថា «ជំនោរកោះនរា» ។
ជំនោរកោះនរា មានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ដែលប្រិយមិត្តអាចធ្វើដំណើរ ដោយឆ្លងតាមស្ពានច្បារអំពៅមកត្រង់ ប្រហែល ១ គីឡូម៉ែត្រ ដល់វត្តនិរោធនៅស្តាំដៃ ទល់មុខក្លោងទ្វារវត្តនិរោធ មានផ្លូវបទឆ្វេង បន្តដំណើរទៅត្រង់ប្រមាណ ១ គីឡូម៉ែត្រ នោះប្រិយមិត្តនឹងបានឃើញគោលដៅនៅខាងស្តាំដៃ ។
នៅទីនោះ ប្រិយមិត្តអាចចូលថតរូបលេង នៅលើបន្ទះក្ដារដែលបានសាងសង់នៅលើផ្ទៃទឹកត្រជាក់ស្រេង ជាមួយនឹងឆត្រជាច្រើនតម្រៀបគ្នាបាំងពន្លឺថ្ងៃ គួរឱ្យទាក់ទាញក្រៃលែង ធានាថាបានទៅហើយ មិនខកបំណងឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រិយមិត្តអាចអង្គុយញ៉ាំអាហាយ៉ាងឈ្ងុយឆ្ងាញ់នៅទីនោះ ជាមួយបរិយាកាសលម្ហែដ៏ស្រស់ស្រាយ នៅលើក្រចុះសាងសង់ប្របផ្ទៃទឹក ភាយចំហាយត្រជាក់ ទាក់ចិត្តប្រិយមិត្តដែលបានទៅកម្សាន្ត ឱ្យរសាយអស់នូវរាល់ទុក្ខកង្វល់ ៕