កប់! ឆ្នេរនេសាទ ទឹកសមុទ្រខៀវស្រងាត់ ដើមដូងច្រូងច្រាងពេញឆ្នេរ ទាក់ទាញខ្លាំង ថតរូបស្អាតឥតខ្ចោះ
ខ្យល់បក់មកត្រសៀកៗ បង្កជារលករែងខ្លួននៅលើទឹកសមុទ្រពណ៌ខៀវស្រងាត់រសាត់មកដល់ច្រាំងបោកបក់ទៅលើខ្សាច់សក្បុស បន្តហួសទៅអង្រួតព្រឹក្សា បង្ហាញជាទិដ្ឋភាពដ៏ស្រស់ស្អាត បរិយាកាសដ៏ស្រស់ត្រកាលនេះ មាននៅឆ្នេរនេសាទ ឬ ឆ្នេរនេសាទជ្រោយស្វាយ ជាទីស័ក្តិសមសម្រាប់ភ្ញៀវទេសចរចូលមកទស្សនា ដែលជាផ្នែកមួយនៃឧទ្យានជាតិរាម មានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និង មានចម្ងាយប្រហែល ១៧០ km ពីរាជធានីភ្នំពេញ ។
ឆ្នេរនេសាទ មានវាលខ្សាច់ដ៏វែងអន្លាយ អមដោយដើមដូងខ្ពស់ៗរាប់រយដើម ដែលធ្វើឱ្យឆ្នេរមួយនេះរំលេចចេញនូវទេសភាពដ៏ស្រស់ត្រកាល រួមផ្សំទៅនឹងសន្ធឹកទឹករលកយ៉ាងគគ្រាំ បង្កើតបានជាសំឡេងតូរ្យតន្រ្ដីដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេអារម្មណ៍ភ្ញៀវទេសចរដែលទៅសម្រាកលម្ហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា នៅចុងម្ខាងនៃឆ្នេរឯណោះវិញ រំលេចទៅដោយដុំថ្មតូចធំក្រាលជាប់មាត់ច្រាំង មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានកន្លែងពិសេសៗជាច្រើនសម្រាប់ភ្ញៀចូលមកទស្សនាដូចជា ទស្សនាឆ្នេរខ្សាច់ ងូតទឹក ដើរលេងដោយថ្មើរជើង គយគន់ថ្ងៃរះ គយគន់ថ្ងៃលិច បោះតង់ កន្លែងទទួលទានអាហារ និង ចំណុចផ្សេងៗជាច្រើនទៀត ។
ឆ្នេរនេសាទដ៏ស្រស់ស្អាតមិនចាញ់ឆ្នេរដទៃមួយនេះ បានឆក់យកបេះដូងអ្នកទស្សនាទាំងឡាយណាដែលបានមកលេងកម្សាន្តមិនឱ្យជិនណាយ បើបានមកម្តងហើយចង់ទៅម្តងទៀត ស្បើយអស់ទុក្ខកង្វល់ទាំងឡាយ ។
បច្ចុប្បន្ន ឆ្នេរនេសាទកំពុងតែកំពុងមានប្រជាប្រិយភាព និង ទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ និង ជាគោលដៅមួយយ៉ាងពេញនិយម ហើយភាគច្រើនជាភ្ញៀវមកពីរាជធានីភ្នំពេញ ដោយសារតំបន់ឆ្នេរនេះមានចម្ងាយជិតជាងគេពីរាជលេងធានីភ្នំពេញ ៕
ប្រភពរូប ៖ កោះកុង ស្រុកកំណើតខ្ញុំ