ដាក់ថ្ងែឱ្យហើយទៅ! ស្បើយកូវីដពេលណា នាំ Crush ទៅលេងស្ទឹងរឹម សារភាពស្នេហ៍ ថតរូបឱ្យផ្អើលធម្មជាតិម្ដង
ស្ទឹងរឹម ជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានប្រភពស្ថិតនៅតាមបណ្តោយខ្សែទឹកស្ទឹងសង្កែ និង រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាកទីឋានគួរប្រាថ្នារបស់អ្នកទេសចរ មានទីតាំងស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រហែលជា ៤៥ គីឡូម៉ត្រពីក្រុងបាត់ដំបង ។
រមណីយដ្ឋានធម្មជាតិលាក់ខ្លួបពួននៅក្នុងព្រៃមួយនេះ ជាគោលដៅទេសចណ៍មួយយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈក្រុម ជាពិសេសេសជាលក្ខណៈគូស្នេហ៍ គយគន់ទេសភាពប្រកបទៅដោយធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អ មានដើមឈើធំៗផ្ដល់ជាម្លប់ គុម្ពឫស្សីជាច្រើនដុះដង្ហែនៅតាមច្រាំងរៀបជាជួរអមសងខាងផ្លូវជូនដំណើរភ្ញៀវចូលទៅទស្សនា និង មានតូបដែលសាងសង់ជាជួររាយជារបងសម្រាប់ភ្ញៀវសម្រាកលម្ហែកាយផងដែរ ។
ភ្ញៀវទេសចរទាំអស់អាចគយគន់នៅទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំឡេងទឹកហូរ សំឡេងសត្វយំដ៏ខ្ញៀវខ្ញាពីរោះរណ្ដំ និង ងូតទឹកលេងកំសាន្ត ជាពិសេសទៅទៀតនោះកន្លែងកម្សាន្ដនេះមាន ផ្ទៃទឹកហូររាបស្មើ ទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួជាទីកម្សាន្ដយ៉ាងមនោរម្យ ៕
ប្រភពរូប ៖ បាត់ដំបងស្រុកកំណើតខ្ញុំ