Connect with us

ទេសចរណ៍

ភ្នំ​ណា​ម​លៀរ តំបន់​ទេសចរណ៍ផ្ទាំងថ្មមហិមា ​​នៅខេត្តមណ្ឌលគិរី​ ទេសភាពស្អាតកប់នៅរដូវនេះ

on

Advertisement

ភ្នំ​ណា​ម​លៀរ ឬ ភ្នំ​លុ​ប្រាណ ជា​សម្រស់​ព្រៃភ្នំ​ធម្មជាតិ​មួយ​ដ៏​គួរឱ្យ​ទាក់ទាញ​សម្រាប់ ភ្ញៀវទេសចរ ដែល​បងប្អូន​ជនជាតិភាគតិច​ព្នង​ហៅថា ភ្នំ​ថ្ម គ្មាន​ដើមឈើ​មួយ​ដើម​ដុះ​ពីលើនោះទេ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បញ្ជាក់ថា ភ្នំ​នេះ​ជាទីគោរព​សក្ការៈ របស់​បងប្អូន ជនជាតិភាគតិច​ព្នង ។

​ភ្នំ​ណា​ម​លៀរ ស្ថិតនៅក្នុង ភូមិ​ទី​១ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ ជា​តំបន់ការពារ​ធម្មជាតិ​នៃដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ស្ថិតនៅ​ភាគ​ខាងជើង ​ក្រុង​សែន​មនោ​រម្យ​ នៃ​ទីប្រជុំជន ​ខេត្តមណ្ឌលគិរី​ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម កំពង់ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង ​អន្ដរជាតិ​ជា​រៀងរាល់ថ្ងៃ ។

​មុន​នឹង​ទៅដល់​ទីនោះ​ យើង​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចម្ការកៅស៊ូ​ដ៏​ធំ ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក ភ្ញៀវទេសចរ​នឹង​បានឃើញ​ផ្លូវ​ដ៏​តូច​មួយ​ខ្សែ​ឆ្ពោះទៅកាន់​កំពូលភ្នំ ហើយក៏​បានឃើញ​ស្លាកពណ៌​បៃតង​មួយ​ផ្ទាំង​នៅ​ខាងឆ្វេង​ដៃ​ ដែល​សរសេរថា “​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​” ​។

ពេលនោះ​ហើយ ​យើង​នឹងមាន​ភាព​រំជើបរំជួល​ចាប់​ផ្ដើមឡើង​ នៅពេល​ឈាន​ជើង​ជាន់​ភ្នំ​ថ្ម​ដ៏​ចោត រួច​បោះជំហាន​មួយៗ​ដោយ​សម្លឹង​ទៅមុខ តែ​មិន​ហ៊ាន​ចោល​កន្ទុយភ្នែក​ទៅខាង​ក្រោម ដែល​នាំឱ្យ​យើង​ញ័រ​ជើង​នោះឡើយ ។

តួ​ភ្នំ​ទាំងមូល​ហាក់បីដូចជា​បង្កើតឡើង​ជា​ផ្ទាំងថ្មមួយ​ដុំ​ ដែល​គ្មាន​សភាព​រដិបរដុប​ស​ម្រា​ប់​តោង​កាន់​ឡើយ ។ ការ​គយគន់​ទស្សនីយភាព​ពីកំពូលភ្នំ ការ​ចារ​ឈ្មោះ​ទុកជា​អនុស្សាវរីយ៍ និង ការថតរូប​កម្សាន្ដ​ទាំង​នៅលើ​តួ​ភ្នំ ព្រៃព្រឹក្សា ឬ ក៏​ថត​សែល​ហ្វី គឺជា​សកម្មភាព​ដ៏​ពេញនិយម​របស់​ក្រុម​យុវវ័យ​បច្ចុប្បន្ន​ ដែល​ភ្ញៀវទេសចរទៅដល់ទីនោះ​មិនអាចបំភ្លេចបានឡើយ ។​

បើ​មាននរណាម្នាក់​បាន​ទៅដល់​ខាងលើ​ភ្នំ​នោះ បងប្អូន​ជនជាតិភាគតិច​ព្នង​នឹង​គិតថា អ្នកនោះ​មាន​និស្ស័យ​ និង ​មាន​រាសី​ខ្ពស់​ណាស់ អ្វីដែល​សំខាន់​ជាងនេះទៅទៀត គឺ​នៅពេលដែលភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ បាន​ឡើង​ទៅដល់​ខាងលើ​កំពូលភ្នំ ពួកគេ​នឹង​បានឃើញទេសភាព​ធម្មជាតិ ​ដ៏​ស្រស់ស្អាត ប្រកបដោយ​រុក្ខជាតិ​គួរ​​ជាទី​គយគន់នៅឯជើងភ្នំ ៕

អត្ថបទដោយ​៖ សុថាត់

អត្ថបទពេញនិយម

រាល់ដងសែនជំនាងផ្ទះមុន ឬកុងម៉ាមុន? ដល់តែបានស្ដាប់គ្រូចិនសែប្រាប់ ទើបដឹងថាអ្នកខ្លះសែនខុសក្បួនសុទ្ធ
មិននឹកស្មាន និស្សិតពេទ្យមុនត្រូវគេបាញ់សម្លាប់ ជនសង្ស័យឆាតជេរនាង សុទ្ធតែមីចង្រៃ
ក្រោយឆ្កែសំណព្វត្រូវគេទាក់ធ្វើម្ហូប បន្សល់ទុកកូននៅឱ្យរញង់ ខេមរៈ សិរីមន្ត អំពាវនាវរឿងនេះយ៉ាងកម្សត់ (វីដេអូ)
អាំ ផាត់ឆារ៉ាផា ពាក់មាសតម្លៃដល់ទៅ ៩៩ លានបាត ផ្អើលមហាជន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន17 hours ago

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​ ​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ”...

អត្ថបទក្រុមហ៊ុន2 days ago

រា​ជនី​ក្រមា មាន សូ​នី​តា ចូលរួម​គាំទ្រ​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម​ ឧបត្ថម្ភ​ធំ​ដោយ​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍​

​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម ឧបត្ថម្ភ​ធំ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ឬ Women Run 10K (powered by Sovannaphum Life) ​ជា​ព្រឹត្តិការណ៍​រត់​សម្រាប់​ស្ត្រី​ថ្នាក់ជាតិ​ធំជាងគេ​ និង ​ដំបូងបង្អស់​ដែល​សាធារណជន​បាន​ជ្រាប​តាមរយៈ​សន្និសីទកាសែត​ចុះផ្សាយ​ដោយ​បណ្តា​ព័ត៌មាន​ក្នុងស្រុក​ល្បីៗ​កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១៣ ​មករា ​២០២០​ ។​...

អត្ថបទក្រុមហ៊ុន2 days ago

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រុមហ៊ុន Huawei​ ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G

​នៅ​រសៀល​ថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០២០ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ...

អត្ថបទក្រុមហ៊ុន2 days ago

សាកល្បងប្រើវិធីប្រឡាក់ឆ្អឹងជំនីជ្រូកខាងក្រោមម្តងមើល៍! ស្រួយ ឈ្ងុយ និងមានជាតិទៀត ញ៉ាំជាមួយបាយក្តៅៗរឹតតែឆ្ងាញ់

ការ​ញុំា​បាយ​ជុំគ្នា​រាល់ថ្ងៃ​ ​គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ ​ហើយក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។​ ​​«​ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង​ ​ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន​ ​វា​ក៏​មាន​សុវត្ថិភាព​ ​ល្អ​ចំពោះ​សុខភាព​ ​ព្រោះ​យើង​អាច​រើស​យក​ត្រី​ ​សាច់​ ​និង​គ្រឿង​ទេ​សល្អៗ​ ​មក​ធ្វើម្ហូប​ឲ្យ​ក្រុម​គ្រួ​សា​រយើងញុំា​»​ ​។​ ​នេះ​ជា​សម្ដី​របស់​អ្នកម្ដាយ​កូនស្រី​ ​២​ ​នាក់​ ​វ័យ​ ​៣២ឆ្នាំ​ ​ឈ្មោះ​ ​ពុទ្ធា​រី​ ​ដែល​បាន​អះអាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន3 days ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន4 days ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន4 days ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...