ណាត់ Crush ទៅ! ផ្កាពណ៌ស៊ីជម្ពូកំពុងរីកយ៉ាងស្គុះស្គាយ នៅរង្វង់មូលដ៏ធំបំផុត នាទឹកដីសៀមរាប
រង្វង់មូលភ្នំគូលែន ស្រុកបន្ទាយស្រី ជាទីតាំងរង្វង់មូលដ៏ធំបំផុតនៅប្រទេសកម្ពុជា ពេលនេះបន្ថែមសម្រស់ជាមួយនឹងផ្កាពណ៌ស៊ីជម្ពូកំពុងរីកយ៉ាហស្គុះស្គាយ ទាក់ទាញក្រសែភ្នែកអ្នកទេសចរឱ្យចូលទៅកម្សាន្ត ថតរូបលេងមិនជិនណាយ ។
តាមរយៈទំព័រហ្វេសប៊ុកផេករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញទិដ្ឋភាពដ៏ស្រស់បំព្រងនាព្រឹកព្រលឹមថ្ងៃទី ៨ កុម្ភៈ ២០២១ នេះបានអន្ទងចិត្តឱ្យអ្នកទេសចរចង់ទៅទស្សនាឱ្យបានឃើញដោយផ្ទាល់ភ្នែកថាពិតជាស្អាតយ៉ាងណានោះ ។ នេះជាគំនិតច្នៃប្រឌិតរៀបចំគួរឱ្យសរសើរ នៃរដ្ឋបាលស្រុកបន្ទាយស្រី ដែលធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំងឡើង សម្រាប់ខេត្តសៀមរាប ជាពិសេសស្រុកបន្ទាយស្រីផ្ទាល់ ដែលប្រជុំដោយតំបន់ទេសចរណ៍ទាំងបែបធម្មជាតិ ព្រៃភ្នំ ទឹកជ្រោះ ព្រមទាំងបែបវប្បថម៌ប្រវត្តិសាស្ត្រប្រាង្គប្រាសាទជាដើម ។
ដូច្នេះសម្រាប់ឱកាសឈប់សម្រាកខាងមុខនេះ បងប្អូនភ្ញៀវទេសចរ អាចទៅទស្សនាកម្សាន្ត និងថតរូបស្អាតៗ ហើយអាចហួសទៅលេងតំបន់ទេសចរណ៍ស្អាតៗជាច្រើនផ្សេងទៀតនៅទឹកដីខេត្តសៀមរាប ក៏ដូចជានៅស្រុកបន្ទាយស្រី ៕