រកឃើញកន្លែងថ្មីនៅកំពត មានកន្លែងគេងធ្វើពីឫស្សី ស្អាតប្លែកសាហាវ
ឆ្លងឆ្នាំជិតឈានចូលមកដល់ហើយ បើបានដើរលេងទៅដល់កំពត តិចថាអត់ដឹងទៅគេងនៅទីណា! ដូច្នេះហើយទើបថ្ងៃនេះ «ប្រជាប្រិយ» មកលួចខ្សឹបប្រាប់ប្រិយមិត្ត នូវរីសតមួយកន្លែង មិនត្រឹមតែងាយស្រួលក្នុងការស្នាក់នៅទេ ថែមទាំងបូកបញ្ចូលកន្លែងលំហែរកាយស្រាប់ ដើម្បីជម្រះចោលនូវទុក្ខសោកនានា ដែលតោងទាមជាប់ប្រាណ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។
ស្ថិតនៅក្នុងខេត្តកំពត ជាប់ព្រែកកំពត NanaSky Kampot Residence ជាកន្លែងស្នាក់នៅដែលមានផាសុកភាព ស្រស់ស្រាយបែបធម្មជាតិ ដោយមាន បឹងហ្គាឡូបែបផ្ទះឬស្សី នៅលើវាលស្មៅពណ៌បៃតងស្រស់ ។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះមាន ទីធ្លាមាត់ឆ្នេរ ធំទូលាយ អាចឱ្យប្រិយមិត្ត ជួបជុំគ្រួសារ ឬ មិត្តភក្តិ អាំងសាច់អង្គុយមើលថ្ងៃរៀបលិច ពីជើងភ្នំបូកគោ ព្រមទាំង ទស្សនាទូកនេសាទ ក្រោមជំនោរខ្យល់ត្រជាក់ពីជើងភ្នំ ឱ្យរំសាយទុក្ខសោកចេញពីប្រាណ ។
គួរបញ្ជាក់ផងដែរថា NanaSky Kampot Residence មាន ទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមាត់ព្រែកកំពតឆ្ពោះទៅកាន់សមុទ្រ (ផ្លូវទៅស្រែអំបិល) ដែលមានចំងាយ ប្រហែល ២ គីឡូម៉ែត្រពីស្ពានឥន្ទនូ នៃខេត្តកំពត ៕
ប្រភព ៖ NanaSky Kampot Residence