តាមពិត ទឹកជ្រោះមានចម្លាក់ពស់នាគរាជ ល្បីពេញហ្វេសប៊ុក ស្ថិតក្នុងប្រទេសមួយនេះសោះ!
ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានអ្នកលេងជាច្រើនកំពុងយល់ច្រលំ និង ល្បីពីតំបន់ទេសចរណ៍មួយកន្លែងមានទឹកជ្រោះធ្លាក់ រំលេចចម្លាក់ផ្ទាំងថ្ម មានរូបនាគ រូបពស់ និង ទេវៈផ្សេងៗនោះថាស្ថិតនៅកម្ពុជា ដោយសារតែឃើញទីតាំង និង លំនាំរូបភាពស្រដៀងគ្នា ។
យ៉ាងណាមិញសូមបញ្ជាក់ថា តាមរយៈរូបភាពនេះគឺពុំមែនស្ថិតនៅប្រទេសកម្ពុជាយើងឡើយ តែប្រិយមិត្តកុំអស់សង្ឃឹម ព្រោះដោយសារតំបន់ទេសចរណ៍នេះ ក៏មិនឆ្ងាយពីតំបន់អាស៊ានយើងដែរ ពោលគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
គួរបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍នៅក្នុងរូបភាពដែលប្រិយមិត្តបានឃើញ មានឈ្មោះ Pura Taman និង Beji Griya Waterfall ដែលស្ថិតនៅក្នុងភូមិ Punggul ឃុំ Abiansemal ស្រុក Badung ខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី ។ ដូចដែលប្រិយមិត្តបានដឹងហើយថា បើកាលណាគេនិយាយពីបាលី គេច្បាស់ជាស្គាល់កោះបាលី ជាងកន្លែងនេះ ព្រោះមូលហេតុដែលកន្លែងនេះពុំសូវមានអ្នកស្គាល់ និង ទើបទទួលបានការចាប់អារម្មណ៍នោះគឺដោយសារកន្លែងនេះទើបតែត្រូវគេបើកឱ្យចូលទស្សនា កំឡុងពេល ២ ខែចុងក្រោយនៃឆ្នាំនេះទេ ៕