អស់លុយតិចថតរូបស្អាតកប់! ចុងសប្ដាហ៍ណាត់គ្នាទៅ ៣ កន្លែងនេះ ជិះឆ្លងក្រុងតែបន្តិច
ជិតចុងសប្ដាហ៍ហើយកំពុងមានគម្រោងដើរលេងកំសាន្ត ប៉ុន្តែខ្ជិលជិះផ្លូវឆ្ងាយត្រូវអត់ ? បើដូច្នោះមែនគឺត្រូវម៉ាច់តែម្ដង សាកល្បងបបួលក្រាស់ គ្រួសារ ឬ មិត្តភក្តិរបស់អ្នក ទៅកំសាន្តតំបន់ទាំង៣នេះ ដែលមានទេសភាពស្រស់ស្អាតគួរឱ្យទាក់ទាញ ហើយចំណាយលុយតិចទៀត ព្រោះមិនសូវឆ្ងាយខ្លាំងប៉ុន្មានពីទីក្រុង ។
១. អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ
រូបភាព៖ អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ
ស្ថិតនៅក្រុងតាខ្មៅ អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ ជាអាហារដ្ឋាន ដែលបូកផ្សំជាមួយទេសភាពលម្ហែដ៏ស្រស់ត្រកាល អាចឱ្យប្រិយមិត្ត ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ញ៉ាំអាហារឆ្ងាញ់ៗ បន្ធូរអារម្មណ៍តានតឹង ។ មិនតែប៉ុណ្ណោះ នៅក្នុងរដូវកាលនេះ គេនិយមទៅស្ទូចត្រី ដោយមានកញ្ចុះនៅជាប់ផ្ទៃទន្លេ ជាទីតាំងគាប់ចិត្តសម្រាប់អ្នកស្រលាញ់ចូលចិត្តការស្ទូចត្រី ជជែកកម្សាន្ត ហើយបើនិយាយពីតម្លៃវិញគឺថា ធូរថ្លៃសមរម្យ ជាមួយសេវាកម្មរហ័សទាន់ចិត្ត ។
រូបភាព៖ អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ
រូបភាព៖ អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ
រូបភាព៖ អាហារដ្ឋាន ចំការក្រូច – ស្វាយរលំ
២. សួនកម្សាន្ត Sky Land
ស្ថិតនៅចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីភ្នំពេញ សួនកម្សាន្ត ស្កាយលែន ត្រូវបានមហាជនស្គាល់ថា ជាកន្លែងលម្ហែដែលមានទេសភាពស្រស់ស្អាត ជាទីពេញនិយមសម្រាប់យុវវ័យស្រលាញ់ការថតរូប និង ការដើរលេងជាលក្ខណៈគ្រួសារ ដែលមានតម្លៃសមរម្យ។ នៅទីនោះមាន កន្លែងស្នាក់អាស្រ័យស្រស់ស្អាត ហើយប្រិយមិត្តក៏អាចបោះតង់គេង នៅលើសួនស្រស់ត្រកាល អាចមើលថ្ងៃលិច ថ្ងៃរះ ជិះកង់លេងកម្សាន្តជុំវិញសួន ហែលទឹកលេងជាមួយអាងហែលទឹកដ៏ប្រណិត ។ មានសួនសត្វ សួនបក្សី សួនដាយណូស័រសម្រាប់ដើរកម្សាន្ត និងមានកន្លែងស្ទូចត្រីនិងជិះទូកលេងទៀតផង ។
រូបភាព៖ សួនកម្សាន្ត Sky Land
រូបភាព៖ សួនកម្សាន្ត Sky Land
រូបភាព៖ សួនកម្សាន្ត Sky Land
រូបភាព៖ សួនកម្សាន្ត Sky Land
៣. សួនសត្វនៃលំនៅដ្ឋានលម្ហែកាយ ម៉ុងឬទ្ធី សែនជ័យ
ជិះចេញពីរង្វង់មូលចោមចៅ តែជាងសាមសិបគីឡូ ស្របតាមបណ្ដោយផ្លូវជាតិលេខ៤ រហូតដល់ហួសផ្សារព្រៃផ្ដៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ អ្នកនិងទៅដល់សួនលម្ហែកាយម៉ុងឬទ្ធីសែនជ័យ ដែលចំណាយត្រឹមតែ ៥០០០ រៀល តែប៉ុណ្ណោះសម្រាប់ទិញសំបុត្រចូលទស្សនា ។
រូបភាពដោយ Malis Bunleang
រូបភាពដោយ Malis Bunleang
នៅទីនោះ ប្រិយមិត្តអាចទស្សនាសត្វបានជាច្រើនប្រភេទ ថែមទាំងអាចជិះកង់លេងកម្សាន្តជាមួយនឹងទេសភាពស្រស់ត្រកាលតាមជើងភ្នំ ប្រកបដោយផាសុខភាព និងស្រស់ស្រាយជាទីបំផុត រួមជាមួយ ការទស្សនាការប្រណាំងកូនឡាន ឬ សាកប្រណាំងដោយខ្លួនឯងបាន ដែលតម្លៃ Go-Kart ឬឡានប្រណាំងនោះរួមមាន ការចូលលេងដំបូងគឺ ល្បឿន ៣០Km/h ជុំបន្ទាប់គឺ ៧០Km/h ចំនួន ៥ ជុំ ហើយវគ្គនេះមានតម្លៃ ២០ដុល្លាក្នុងមួយនាក់ ។ បន្ទាប់ពីបញ្ចប់វគ្គនេះ យើងអាចជិះ Go-Kart ម្ដងទៀតក្នុងល្បឿនប្រមាណ ៨០Km/h ចំនួន ៥ ជុំ ក្នុងតម្លៃ ១៨ ដុល្លារ ៕
រូបភាពដោយ Malis Bunleang