កប់! រីសតមួយកន្លែង ក្បែរជើងភ្នំត្បែងចុះអ័ព្ទផ្សែងដូចពពក ត្រជាក់ស្ទើរដូចតំបន់ប៉ូល
រដូវចុះត្រជាក់បានមកដល់ហើយ បើនិយាយពីកន្លែងកម្សាន្តវិញច្បាស់ណាស់ថាអ្នកទេសចរកំពុងស្រវ៉េស្រវ៉ាស្វែងរកមើលទឺតាំងដែលល្អគាប់ស័ក្ដិសមទៅនឹងសរទរដូវ ដែលជារដូវមានខ្យល់ ចុះអ័ព្ទត្រជាក់គួរឱ្យចង់ដើរលេង ។ បើនិយាយពីអាកាសធាតុត្រជាក់ពេលណា ភ្ញៀវទេសចរយើងមិនភ្លេចឡើយនូវ ភូមិសាស្រ្តទិសឧត្តរនៃប្រទេសកម្ពុជា នោះគឺខេត្តព្រះវិហារដែលជាតំបន់សម្បូរព្រៃឈើធំៗ និង សម្បូរកន្លែងលំហែរកាយច្រើន ។
ក្នុងនោះគេឃើញមាន រីសតមួយកន្លែងបានបង្អួតសម្រស់ទាក់ទាញប្រិយមិត្តយើងឱ្យលង់នេត្រា ពុះកញ្ជ្រោល ចង់តែទៅភ្លក់រសជាតិគេងរីសតចុះអ័ព្ទត្រជាក់បែកផ្សែង នោះគឺ ភ្នំត្បែងរីសត ដែលមានទីតាំងស្ថិតនៅជាប់នឹងជើងភ្នំត្បែង នៅក្នុងខេត្តព្រះវិហារ ។ ទេសភាពនៅពេលយប់ បូកផ្សំជាមួយពន្លឺភ្លើងរឹមៗ បានឆ្លុះឱ្យយឃើញនូវផ្សែងអ័ព្ទដេដាសជះចំហាយលួងលោមភ្ញៀមទេសចរ ឱ្យលង់លក់ប្រៀបដូចស្ថិតក្នុងស្ថានសួគាល័យ។
បើនិយាយពីសេវាកម្មស្នាក់អាស្រ័យវិញ មានទាំងផ្ទះឈើ ផ្ទះកញ្ចក់ មានគ្រែគេង ៣ មាន ២ ជាន់ អាចគេងបាន ៦ នាក់ មានកន្លែងដុតសាច់ ឬ ធ្វើកម្មវិធីផ្សេងៗបានយ៉ាងងាយស្រួល ដោយសារទីនោះមានទីធ្លាធំទូលាយនៅផ្នែកខាងមុខ ។ នៅចាំអីទៀត ដាក់គម្រោងលឿនៗមកទៅគេងឱ្យបែកផ្សែងទាំងអស់គ្នា ៕
រូបភាពដោយ ភ្នំត្បែង រីសត