គុំឱ្យតែចប់កូវីដពេលណា ទៅជិះទូកស្ទូចត្រី នៅផ្ទះលម្ហែលើផ្ទៃទឹកកោះស្ដេច ឱ្យស្រឡះខួរម្ដង
ដូចដែលយើងធ្លាប់បានដឹងហើយថា កោះស្ដេច ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានឆ្នេរខ្សាច់សរស្អាត ផ្ទៃទឹកខៀវឆ្លុះចាំងដូចគ្រាប់គ្រីស្តាល់ ទាក់ទាញដួងចិត្តភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក ។ ទន្ទឹមនឹងនោះ នាពេលថ្មីៗនេះ មហាជនជាច្រើនមានការអារម្មណ៍ទៅលើផ្ទះលម្ហែកាយធម្មជាតិមួយ ដែលលាក់ខ្លួនពួនសម្រស់នៅលើកោះស្ដេច នោះគឺ ផ្ទះលំហែមានលាភ-កោះស្ដេច ។
ទីនេះមានខ្យល់អាកាសល្អបរិសុទ្ធ នៅជិតកោះដែលមានឆ្នេរដើមដូង មានកន្លែងជិះទូកស្ទូចត្រីលើផ្ទៃសមុទ្រដែលចាំងឆ្លុះដូចផ្ទាំងកញ្ចក់ ធានាថា បានទៅហើយច្បាស់ជាណាយមិនចង់វេចបង្វិចវិលត្រឡប់ចូលមកក្រុងវិញឡើយ ។
មិនតែប៉ុណ្ណោះផ្ទះលម្ហែកាយធម្មជាតិមួយនេះមានបម្រើជូនសេវាកម្មពុំឱ្យទាស់ចិត្ត ដោយមានចង្ក្រានសម្រាប់អាំងសាច់ មានភេសជ្ជៈ និងម្ហូបអាហារគ្រប់ប្រភេទ មានចានឆ្នាំងសម្រាប់ឱ្យខ្ចី និងមានកន្លែងសម្រាប់ធ្វើម្ហូបដោយឥតគិតថ្លៃ ។
អ្វីដែលកាន់តែពិសេសទៀតនោះ ទីនេះមានជាងដប់បន្ទប់សម្រាប់បម្រើឱ្យភ្ញៀវទេសចរក្នុងការស្នាក់អាស្រ័យ ហើយសម្រាប់ការស្នាក់នៅចំណាយត្រឹមតែ ៣០ដុល្លាប៉ុណ្ណោះអាចគេងបាន ២ នាក់ ក្នុងមួយយប់ ដែលតម្លៃនេះជាតម្លៃថេរ មិនថាប្រិយមិត្តទៅកម្សាន្តស្នាក់អាស្រ័យនៅថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាឡើយ៕
រូបភាពដោយ៖ ផ្ទះលំហែមានលាភ-កោះស្ដេច