តិចថានៅកំពង់សោមអីទៅ តាមពិតនៅកំពង់ស្ពឺទេ ទេសភាពស្អាតខ្លាំង ជិះមួយវឹងដល់
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយទេសភាពដ៏ថ្មីប្លែកមួយកន្លែងនៅខេត្តកំពង់ស្ពឺ មានទេសភាពមាត់ទឹក មានឆ្នេរស្រស់ស្អាត អមទៅដោយភ្នំពណ៌បៃតងស្រស់ព័ទ្ធជុំវិញ ជាមួយនិងដើមដូងជាជួរៗមានខ្យល់បក់រវិចៗ បូករួមផ្ទៃមេឃពណ៌ខៀវស្រស់ ។ ទីនោះជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតដែលគេតែងហៅថា «ថ្មពួក» ។
មិនតែប៉ុណ្ណោះនៅទីនោះ មានទាទឹកសម្រាប់ជិះកម្សាន្ត និង ប្លង់ថតរូបស្អាត ដែលជាទីទាក់ទាញសម្រាប់មិត្ត យុវវ័យស្រលាញ់ធម្មជាតិ និងការថតរូប។ ម្យ៉ាងវិញទៀត បើគិតទៅជិះតែ ២០ នាទីជាងតែ ប៉ុណ្ណោះពីទីរួមខេត្តកំពង់ស្ពឺ គឺស្ថិតនៅម្ដុំវត្តភ្នំស្រីស្រណោះ ចូលតាមខ្លោងទ្វាវត្តធម្មតាអរ (ថ្មពួក) ៕
ប្រភព៖ ម៉ែន ប៊ុនធីម