អ្នកគ្មានគូកុំខ្វល់ដើរលេងចុងឆ្នាំ មានតែជាង ២ម៉ឺន ទៅដេកកោះរ៉ុង ១យប់យ៉ាងរំភើយ
ចុងឆ្នាំគឺជាឱកាសវិស្សមកាលដ៏ពិសេសសម្រាប់មនុស្សម្នាក់ៗ ព្រោះតែពេលវេលានេះ គឺអាកាសធាតុអំណោយផលល្អ សីតុណ្ហភាពចាប់ផ្ដើមចុះត្រជាក់ មិនថាអ្នកទៅទីណាក៏សុទ្ធតែទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ ។ ពិសេសនោះពេលវេលាចុងឆ្នាំ ចាត់ទុកថាអ្នកបានទម្លាក់ចោលនូវភាពហត់នឿយរយៈពេលពេញ ១ឆ្នាំនេះ យករឿងស្មុគស្មាញកើតទុក្ខទុកមួយឡែកសិន អនុញ្ញាតឱ្យខួរក្បាលបានទទួលនូវរឿងល្អៗ ការចងចាំ ការសាងនូវអានុស្សាវរីយ៍ជាមួយមិត្តភក្ដិ ស្នេហា និងក្រុមគ្រួសារ ។
យ៉ាងណាមិញការធ្វើដំណើរកម្សាន្តទៅកាន់ទិសនិរតី ក៏ជាគោលដៅដែលមិនគួរមើលរំលង ពិសេសទៅលេងកម្សាន្តនៅតាមកោះដែលឆ្នេរខ្សាច់ម៉ត់ខៃ ទឹកសមុទ្រពណ៌ផ្ទៃមេឃ គេងស្ដាប់សំឡេងទឹករលក យប់ឡើងដុតភ្លើងអង្គុយជុំគ្នានិយាយពីនេះពីនោះពិតជាសប្បាយជាទីបំផុតហើយ ។ កាន់តែពិសេសនោះតាមទំព័រហ្វេសប៊ុកផេក កោះរ៉ុង បានឱ្យដឹងថាមានកន្លែងស្នាក់នៅមួយកន្លែង អស់ម្នាក់ត្រឹមតែ ១០ម៉ឺន រៀលប៉ុណ្ណោះអាចគេងបាន ៤ នាក់ ដូច្នេះមាន័យថា អស់ត្រឹមតែ ២ ៥០០០ រៀលប៉ុណ្ណោះក្នុងម្នាក់ ។
យ៉ាងណាមិញមិនមានការបញ្ជាក់ទេថា កន្លែងស្នាក់នៅខាងលើនេះស្ថិតនៅរីសតណាមួយឡើយ ប៉ុន្តែប្រិយមិត្តអាចទាក់ទងទៅកាន់លេខ (017-069) 900 906 ៕
រូបភាព៖ Koh Rong – កោះរុង