ទៅកែបលើកក្រោយ សម្រាកលម្ហែកាយនៅកន្លែងនេះទៅ ទេសភាពជាប់សមុទ្រស្អាតខ្លាំង
ខេត្តកែបមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ជាទីកន្លែងដ៏ពេគនិយមមួយសម្រាប់ថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃឈប់សម្រាកណាមួយទេសចរតែងទៅលេងកម្សាន្ត រកគ្រឿងសមុទ្រស្រស់ៗញ៉ាំជុំគ្រួសារ មិត្តភក្ដិ បងប្អូន ។ ក្នុងនោះដែរទេសចរខ្លះតែងចង់រកកន្លែងសម្រាកលម្ហែកាយ មានបន្ទប់គេងស្អាត អាចមើលឃើញទេសភាពទឹកសមុទ្រដាច់កន្ទុយភ្នែក ។
ប្រសិនបើប្រិយមិត្តប៉ងចង់ទៅគេងនៅរីសតជាប់សមុទ្រ មានទេសភាព ស្រស់ស្រាយអារម្មណ៍ មិនគួរមើលរំលង “Knai Bang Chhat” ឡើយ ។ នៅទីនោះគឺសាងសង់នៅជាប់នឹងសមុទ្រតែម្ដង មានជាប្រភេទវីឡាសម្រាប់ភ្ញៀវទេសចរស្នាក់នៅជាមួយតម្លៃសមរម្យ ។ បើតាមបុគ្គលិកនៅរីសតនេះបានប្រាប់មកកាន់ «ប្រជាប្រិយ» ថា ខាងរីសតមានជាប្រភេទវីឡា តែអាចផ្ដល់ជាបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅមានតម្លៃផ្សេងៗគ្នាទៅតាមថ្ងៃបុណ្យ ឬ ថ្ងៃធម្មតា ។
តាមព័ត៌មានដែលយើងទទួលបានពីខាង “Knai Bang Chhat” សម្រាប់បន្ទប់គេងតម្លៃទាបបំផុតត្រឹម ២១៥ ដុល្លារ និងខ្ពសើបំផុតត្រឹម ៤៤០ ដុល្លារ ។ គ្រប់ប្រភេទបន្ទប់អាចគេងបាន ២ នាក់ និងមានផ្ដល់ជូនអាហារពេលព្រឹកដោយឥតគិតថ្លៃ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មានជាប្រភេទបន្ទប់ Sea View ដែលយើងអាចគេងមើលឃើញទឹកសមុទ្រដ៏ស្រស់ស្អាត ។
ខាងរីសតក៏មានសេវាជូនភ្ញៀវដើរទស្សនាកម្សាន្តទៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តកែប និង មានរៀបចំជាប្រភេទកីឡាទឹកជូនភ្ញៀវទៀតផង ។ ចំពោះទីតាំងវិញមិនពិបាករកទេ គឺមានចម្ងាយតែ ២ គីឡូម៉ែត្រប៉ុណ្ណោះពីផ្សារក្ដាម ៕
ព័ត៌មានបន្ថែម៖ ០៧៨ ៨៨៨ ៥៥៤