មកលេងកម្សាន្តនៅខេត្តសៀមរាប កុំភ្លេចអនុវត្តតាមប៉ុន្មានចំណុចទាំងនេះ
ពិតជាសប្បាយចិត្តដែលបានឃើញបងប្អូនប្រជាពលរដ្ឋតាមបណ្តារាជធានី-ខេត្ត មកលេងនៅខេត្តសៀមរាប ។ សូមជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយនាថ្ងៃឈប់សម្រាកនេះ តែសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាកូវីដ-១៩។
សម្រាប់ស្អែក យើងបានបែងចែកជាតំបន់ពិព័រណ៌ ផ្សារទឹក និងផាប់ស្ទ្រីត ទាមទារអោយបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ទាំងអស់គ្នាណា៎។
សូមកុំភ្លេច ៣ចំណុច៖
1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
#សៀមរាបផ្ទះខ្ញុំ
#រដ្ឋបាលខេត្តសៀមរាប #កក្រក #សសយក #អនាម័យ #សុវត្ថិភាព #កីឡា #វប្បធម៌ #សាសនា #កសិផល #ម្ហូបអាហារ #សិល្បះ #កម្សាន្ត #ផ្សងព្រេង #សម្រាក #ខេត្តសៀមរាប