រីសតមួយនេះ បានទៅមណ្ឌលគីរីស្អាតឡើងកប់ ថ្លៃគេងវិញធូរល្មមគេង
ធ្លាប់មានគម្រោងគ្រវាត់ចោលភាពស្មុគស្មាញមួយរយៈទៅលេងមណ្ឌលគីរីដែរទេ? ចុះបើមានគម្រោងទៅ មានដឹងនៅថាទៅគេងកន្លែងណាស្អាត ហើយធូរថ្លៃអត់? បើអត់ដឹងទុកឱ្យ «ប្រជាប្រិយ» ជាអ្នកប្រាប់វិញ ។
ផារ៉ាដាយរីសត គឺជាកន្លែងស្នាក់នៅមួយស្អាតប្លែក មានកន្លែងគេងជាប្រភេទបឹងហ្គាឡូ មានលាបពណ៌ចម្រុះ ឆើតឆាយទំនងខ្លាំង រីឯក្នុងបន្ទប់និយាយពីថាឡើងកប់ មានផាសុកភាពណាស់ មិនចាញ់បន្ទប់គេងលំដាប់សណ្ឋាគារទេ ។ ក្រៅពីនេះក៏មានជាប្រភេទតង់សម្រាប់គេងខ្ជូតៗ ពណ៌ស ម៉ូតប្លែក តម្រៀមជាជួរលើជំរាលភ្នំ លើវាលសមុទ្រស្មៅ យ៉ាងស្រស់បំព្រង ។
ចំពោះតម្លៃវិញសមរម្យអាចទទួលយកបាន ។ ក្នុងបឹងហ្គាឡូមួយមានគ្រែពីរ អាចគេងបាន ៤ នាក់ ក្នុងមួយយប់ ៥០ ដុល្លារ ។ ចំណែកឯតង់មួយតម្លៃ ៣០ ដុល្លារក្នុងមួយយប់គេងបានគ្នា ២ នាក់ ។ តម្លៃនេះសម្រាប់តែការស្នាក់នៅទេ មិនមានបន្ថែមសេវាអ្វីទៀតឡើយ ។ ទីតាំងវិញងាយស្រួលរកទេ ជិះពីភ្នំពេញទៅដល់ខេត្តមណ្ឌលគីរី គឺមិនទាន់ចូលដល់ទីរួមខេត្តទេ នៅជិតរមណីយដ្ឋានក្បាលរមាស នៅក្រុងសែនមនោរម្យ ៕
ព័ត៌មានបន្ថែម៖ 093 477 739
រូបភាព៖ ផារ៉ាដាយរីសត-Paradise Resort