Connect with us

ទេសចរណ៍

បើឡាវយកចង្វាក់ «រាំវង់» របស់ខ្មែរ ទៅដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមែននោះ គិតយ៉ាងម៉េចទៅ ?

on

Advertisement

ប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតថា ប្រទេសឡាវមានគម្រោងស្នើសុំទៅអង្គការ UNESCO ដើម្បីដាក់បញ្ចូលចង្វាក់ «រាំវង់» របស់ខ្មែរ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដោយពួកគេបានអះអាងថា ដកស្រង់ចេញពីកាសែតឡាវ ( Laotian Time ) ហើយថា លោក Bosengkham Vongdara រដ្ឋមន្ត្រីក្រសួងព័ត៌មាន  វប្បធម៌ និង ទេសចរណ៍ឡាវ បានបង្កើតគណៈកម្មការដើម្បីរៀបចំឯកសាររួចរាល់អស់ហើយ ដើម្បីត្រៀមដាក់ទៅអង្គការ UNESCO ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់«ប្រជាប្រិយ»នារសៀលថ្ងៃទី ១៤ ខែមីនា នេះថា «ខ្ញុំមិនទាន់ជឿនៅឡើយទេថា ឡាវមានគម្រោងយកចង្វាក់ «រាំវង់» របស់ខ្មែរទៅដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ បើមែនគឺវាមិនអាចទៅរួចឡើយ ព្រោះពាក្យថា «រាំវង់» គឺជារបស់ខ្មែរ ប៉ុន្តែមានប្រទេសចំនួនពីរនៅក្បែរខាងយើងនេះ ដែលមានចង្វាក់បែបនេះ ប្រហាក់ប្រហែលនឹងយើងដែរ តែកាយវិការនៃការរាំរបស់គេញាប់ ឬ រង្វើលជាងយើង គឺមិនដូចគ្នានោះទេ ដូច្នេះវាមិនទាស់ខុសអីនោះទេ ដែលគេយករបស់គេទៅដាក់នោះ បើគេយក «រាំវង់» របស់យើងទៅដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ យើងក៏មិនយល់ព្រម ហើយរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈជាសេនាធិការនោះ ក៏មិននៅស្ងៀមដែរ ។

បើយោងតាមឯកសារមួយចំនួនបានសរសេរថា ចង្វាក់រាំវង់នេះគឺជារបាំមួយ ដែលគេរាំនៅជុំវិញតុផ្កា ទើបគេដាក់ឈ្មោះថា រាំវង់ ហើយអ្នករាំមានគូប្រុស និង ស្រី ដើររាំបន្តបន្ទាប់គ្នាជារង្វង់មូល ។ ឡាវហៅរបាំនេះថា «ឡាំលាវ ឬ ឡាំកេន» ឯសៀមហៅរបាំនេះថា «ឡាំថួន» ។ តាមពិតរបាំ «រាំវង់» នេះជាសិល្បៈចាស់បុរាណ ដែលមានប្រភពដើមនៅក្នុងប្រទេសខ្មែរយើងនេះឯង ។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិនៃប្រទេសជិតខាងយើងបានយកទៅពត់បត់បែនតាមរបៀបគេ ។ ហើយសព្វថ្ងៃរបាំនេះបានក្លាយទៅជារបាំដ៏មានប្រជាប្រិយទៅហើយ ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជាមានការនិយម រាំវង់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង ។ ជួនកាលគេរាំនៅពេលទំនេរពីការងារ ឬ នៅក្នុងពិធីជប់លៀង ឬ ក្នុងឱកាសពិធីអាពាហ៍ពិពាហ៍ និង ក្នុងពិធីបុណ្យទានក្នុងគ្រួសារក៏មានដែរ ៕ ឧត្តម

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

ធនាគារជាតិកម្ពុជា ទុកពេល ៣ ខែ ដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រមូលលុយ 1$ 2$ 5$ ដឹកជញ្ជូនទៅក្រៅប្រទេស
ព្រឹកមិញនេះ ធនាគារជាតិកម្ពុជា បើកកិច្ចប្រជុំផ្អាកទទួលលុយដុល្លារ ប្រភេទ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ
សោកស្តាយណាស់ លោកគ្រូ ឈិន ឈៀង វីរៈសិល្បករអាយ៉ៃ ទទួលមរណភាពមុននេះបន្តិច!
មិនអាចផ្សះផ្សារបាន ទូច ស្រីលក្ខណ៍ សម្រេចលែងលះស្វាមី តាមផ្លូវច្បាប់រួចរាល់ហើយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន20 hours ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន4 days ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន1 week ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន1 week ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...

អត្ថបទក្រុមហ៊ុន2 weeks ago

ពេជ្រ សោភា បង្ហាញ​ពីមុខ​ម្ហូប​ងាយៗ ឆ្ងាញ់ៗ សម្រាប់ ចម្អិន​ជាមួយគ្នាក្នុងពេល​នៅផ្ទះ​

​ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិកា ថែម​ទៀតផង​ ។ ប៉ុន្តែការជ្រើសរើស​មុខម្ហូប និង​ គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ថ្ងៃនេះ...